អនុវត្ត​វិធី​​នេះនឹងជួយ​បង្កើន​ទំហំ​ដើមទ្រូងយ៉ាង​ឆាប់រហ័ស​

ដោយ៖ អ៊ុន សុខឡា 30-04-2018 4:09 pm 2737

​មាន​វិធីសាស្ត្រ​ច្រើនណាស់ ដើម្បី​បង្កើន​ទំហំ​សុដន់​។ សម្រាប់​អ្នក​ដែល​ចង់ឲ្យ​ទំហំ​សុដន់​កើនឡើង​លឿន រហ័ស ដោយ​ប្រើ​វិធី​ធម្មជាតិ អាច​សាកល្បង​វិធី​ខាងក្រោម ៖

១.​ម៉ាស្សា ៖ ការ​ម៉ាស្សា​សុដន់ គឺជា​ផ្នែក​មួយ​សំខាន់បំផុត ក្នុងចំណោម​វិធី​ផ្សេងទៀត ដើម្បី​ជួយ​ដល់​ដំណើរការ​បង្កើន​ទំហំ​របស់​វាឲ្យ​ធំ​លឿន​។ អ្នក​គួរប្រើ​ប្រេង ម៉ាស្សា​ជា​រង្វង់​ថ្នមៗ លើ​សុដន់​របស់​អ្នក ឲ្យបាន​ទៀងទាត់​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​៣០​នាទី​។ ក្នុង​រយៈពេល​១​ខែ អ្នកនឹង​ឃើញ​ពី​ការផ្លាស់ប្តូរ ទំហំ​ដើមទ្រូង​មិន​ខាន​។​

២. ញ៉ាំ​អាហារ​មួយចំនួន ដើម្បី​ជំរុញ​ដល់​ការ​ធំធាត់​របស់​សុដន់ ដូចជា ស៊ុត ត្រី ផ្លែ​បឺរ និង​គ្រាប់​ធញ្ញជាតិ​។ បន្ថែម​លើ​នេះ អ្នក​ត្រូវ​ហាត់ប្រាណ ដោយ​ប្រើ​ដៃ​រុញ​ផ្ទប់​នឹង​ជញ្ជាំង និង​ហែល​ទឹក​ដោយ​ប្រើដៃ ដើម្បីឲ្យ​សុដន់​មូល​ក្លំ​រឹងមាំ​ល្អ ហើយ​កិច្ចការ​ផ្ទះបាយ​ខ្លះ ក៏​រួមចំណែក​បង្កើន​ទំហំ​ដើមទ្រូង​ដែរ ដូចជា​ការបុក​គ្រឿង ដើម្បី​ចម្អិនម្ហូប​ជាដើម​។​

​ជា​ការពិត ការប្រើ​វិធី​ធម្មជាតិ ត្រូវ​ចំណាយពេល​យូរ​បន្តិច ប៉ុន្តែ​បើ​អ្នក​អត់ធ្មត់​បាន នឹង​ទទួលបាន​លទ្ធផល​យ៉ាង​ពេញចិត្ត មិន​ចាញ់​ការប្រើប្រាស់​វិធីសាស្ត្រ​បែប​ទំនើប​នោះទេ​៕

ព័ត៌មានផ្សេងទៀត