គ្រឿងផ្សំ​៤​មុខ​នេះជួយ​ឲ្យ​ស្បែក​ភ្លឺរលោង​ក្នុង​រយៈពេល​១៥​នាទី​

ដោយ៖ អ៊ុន សុខឡា 27-04-2018 6:53 pm 1785

​សម្រាប់​អ្នក​ដែល​ចង់បាន​ស្បែក​ភ្លឺរលោង តាមបែប​ធម្មជាតិ អាច​សាកល្បង អនុវត្ត​គន្លឹះ​ថែរក្សា​សម្រស់​ខាងក្រោម ដោយ​ប្រើពេល​ត្រឹមតែ​១៥​នាទី​។ គ្រឿងផ្សំ ដែលជា​អាហារ​បំប៉ន​ស្បែក​មុខ​នេះ ងាយស្រួល​រក រួមមាន​ទឹកឃ្មុំ ម្សៅ​រមៀត ម្សៅ​ក្រាម និង​ទឹកដោះគោ​យ៉ា​អួ​។​

​វិធី​ធ្វើ ៖ យក​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ ម៉្សៅ​រមៀត​មួយ​ស្លាបព្រា​បាយ ទឹកដោះគោ​យ៉ា​អួ​មួយ​ស្លាបព្រា​បាយ និង​ម៉្សៅក្រាម​ពីរ​ស្លាបព្រា​បាយ លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ បន្ទាប់មក​យកមក​លាប​លើ​ផ្ទៃមុខ ទុកចោល​រយៈពេល​១៥​នាទី ហើយ​លាងជម្រះ​មុខ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ អមដោយ​ការ​ម៉ាស្សា​ជា​រង្វង់​ថ្នមៗ​ដោយ​ដៃ​របស់​អ្នក​៕

ព័ត៌មានផ្សេងទៀត