កំហុសនៃ​ការប្រើ​ស្រោមអនាម័យ​

ដោយ៖ Vayofm Teams 25-04-2018 6:26 pm 3996

​មនុស្ស​មួយចំនួន នៅតែ​មិនទាន់​ចេះ​ប្រើប្រាស់​ស្រោមអនាម័យ បាន​ត្រឹមត្រូវ​នៅឡើយ ដែល​ប្រឈម​នឹង​ការ​មានគភ៌​និង​ឆ្លង​ជំងឺ​កាមរោគ​។ កំហុស​ទាំងនោះ​មានដូចជា ៖

​មិន​ទុកចន្លោះ​ខាងមុខ​គ្រប់គ្រាន់ ៖ ប្រើ​ស្រោមអនាម័យ ដោយ​មិន​ទុកចន្លោះ​ខាងមុខ​គ្រប់គ្រាន់ ប្រឈម​នឹង​ការ​ធ្លាយ ឬ​ហូរ​ទឹកកាម​ចេញមកក្រៅ​។ ដើម្បី​ជៀសវាង​កំហុស​នេះ អ្នក​គួរប្រើ​ស្រោមអនាម័យ ដោយ​ធ្វើ​ទៅតាម​ការណែនាំ ពី​របៀប​ពាក់​ស្រោមអនាម័យ​ឲ្យបាន​ត្រឹមត្រូវ​។ បន្ថែម​លើ​នេះ អ្នក​គួរ​ប្រយ័ត្ន ជាពិសេស ចំពោះ​ស្រោមអនាម័យ​ម៉ាក​ថ្មី ដែល​គ្មាន​ការណែនាំ អ្នក​គួរ​ទុកចន្លោះ​ខាងមុខ​ 1/2 inch ទើប​ល្អ​។​

​ប្រើ​ខុស​ទំហំ ៖ ស្រោមអនាម័យ​ភាគច្រើន​សមស្រប​នឹង​បុរស ប៉ុន្តែ ជារឿយៗ​លិង្គ​របស់​ពួកគេ មាន​ទំហំ​តូច​ជាង​ឬ​ធំ​ជាង​ស្រោមអនាម័យ​។ 

​ពាក់​ស្រោមអនាម័យ​យឺត​ពេល ៖  អ្នក​ប្រហែលជា​គិតថា មាន​សុវត្ថិភាព​ដរាបណា​អ្នក​ពាក់​ស្រោមអនាម័យ មុនពេល​អ្នក​បញ្ចេញ​ទឹកកាម​។ ប៉ុន្តែ​បើ​យោងទៅតាម​វេជ្ជបណ្ឌិត Herbenick កំហុស​នេះ ប្រឈម​នឹង​ការ​មានគភ៌​និង​ឆ្លង​ជំងឺ​កាមរោគ​។ ការសិក្សា​ថ្មី​មួយ​បង្ហាញថា អ្នក​ដែល​ប្រើប្រាស់​វិធីសាស្ត្រ ពីរ​នៃ​ការគ្រប់គ្រង​កំណើត ( ស្រោមអនាម័យ និង​ការប្រើ​វិធី​ពន្យារកំណើត​តាមបែប​អ័រម៉ូន ) បាន​រកឃើញថា មានតែ ៥៩​ភាគរយ ប៉ុណ្ណោះ ដែល​ប្រើ​ស្រោមអនាម័យ​បាន​ត្រឹមត្រូវ ហើយ​អ្នក​ផ្សេងទៀត បានដាក់​វា​យឺត​ពេក ឬ​ដកចេញ​​លឿន​ពេក​។ ប្រសិនបើ​អ្នក​ចង់បាន​ការការពា​រ​ពេញលេញ គួរ​ពាក់​ស្រោមអនាម័យ ពី​ដើម​ដល់​ចប់​។​

​មិន​ពិនិត្យ​កាលបរិច្ឆេទ​ផុតកំណត់ ៖  ស្រោមអនាម័យ​មានការ​ផុតកំណត់ ហើយ​ជាទូទៅ ថ្ងៃ​ផុតកំណត់​ប្រើប្រាស់ មាន​រយះពេល​ខុសៗ​គ្នា ទៅតាម​ម៉ាក​និង​ស្ទា​យ​នីមួយៗ​។ ស្រោមអនាម័យ​ដែលមាន​ជាតិ​រំអិល មានការ​ផុតកំណត់​លឿន​ជាង ស្រោមអនាម័យ​ប្រភេទ​ផ្សេង​។ ដូច្នេះ កុំ​គិតថា ស្រោមអនាម័យ​របស់​អ្នក​ល្អ មិនទាន់​ផុតកំណត់ បើទោះបីជា​អ្នក​ទើបនឹង​ទិញ​ក៏ដោយ​។ ប្រែ​សម្រួល​ដោយ ៖ Nita
​ប្រភព ៖ WomensHealth

ព័ត៌មានផ្សេងទៀត