វិធី​ធ្វើ​ទឹក​ខ្ញីក្រូចឆ្មា​រញ៉ាំដើម្បី​ផ្តល់អត្ថប្រយោជន៍ សម្រាប់​សុខភាព​និង​សម្រស់​

ដោយ៖ អ៊ុន សុខឡា 24-04-2018 4:28 pm 530

​អ្នកដឹង​ហើយ​ថា ទឹក​ខ្ញី​ក្រូចឆ្មារ​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​ប្រហែល​មនុស្ស​មួយចំនួន​មិនទាន់​ដឹង​នៅឡើយ​នោះទេ​ថា គួរ​ធ្វើ​ទឹក​ខ្ញី​ក្រូចឆ្មារ​ដោយ​វិធី​ណា ដើម្បី​ទទួលបាន​ប្រសិទ្ធភាព ទាំង​សុខភាព​និង​សម្រស់​។ ខាងក្រោម​នេះ​ជា​វិធី​ធ្វើ​និង​ប្រើ ៖ 

​វិធី​ធ្វើ ៖ យក​ទឹក​ក្តៅ​កន្លះ​កែវ ហើយ​បន្ថែម​ទឹក​ខ្ញី​១​ភាគ​២​នៃ​កែវ ( ដាក់​ខ្ញី​២​ចំណិត ) ទឹកឃ្មុំ​១​ភាគ​២​នៃ​កែវ ច្របាច់​ក្រូចឆ្មារ​២​ចំណិត​ចូល ហើយ​រក្សា​វា​ទុក​២​ទៅ​៣​ម៉ោង ឬ​អាច​ទុក​ក្នុង​ទូទឹកកក​មួយ​យប់​សិន តែ​មិនមែន​អ្នក​ត្រូវ​ញ៉ាំ​ទឹក​ខ្ញី​ក្រូចឆ្មារ​មួយ​កែវ​នេះ​ម្តង​ទាំងអស់​នោះទេ​។ ពោល អ្នក​គ្រាន់តែ​យក​ទឹក​ក្តៅ​មួយពែង ហើយ​បន្ថែម​ទឹក​ខ្ញី​ក្រូចឆ្មារ​ដែល​ធ្វើ​រួច ១​ទៅ​២​ស្លាបព្រា​ចូល រួច​កូ​ឲ្យ​សព្វ នៅពេល​ញ៉ាំ​តែប៉ុណ្ណោះ​។​

​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព អ្នកគួ​រញ៉ាំ​នៅពេល​ព្រឹក​ក្រោកពី​គេង​និង​ពោះ​ទទេរ​។ អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹក​ខ្ញី​ក្រូចឆ្មារ​តាម​រូបមន្ត​នេះ មានដូចជា​ធ្វើឲ្យ​សក់​លូតលាស់​ល្អ ស្បែក​មុខ​ស្អាត​ស្រស់ថ្លា ជួយ​ដល់​ថ្លើម ជួយ​សម្រួល​អារម្មណ៍ ធ្វើឲ្យ​ប្រសើរឡើង​នូវ​សុខភាព​បេះដូង ជួយ​ដល់​សុខភាព​ខួរក្បាល និង​ការ​ក្អួត ចង្អោរ​ជាដើម​។​

​ដោយឡែក សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​គួ​រញ៉ាំ​២​ពែង​មួយថ្ងៃ ព្រឹក​ម្តង​និង​ល្ងាច​ម្តង មុនពេល​ញ៉ាំ​អាហារ​ប្រចាំថ្ងៃ​៣០​នាទី​៕

ព័ត៌មានផ្សេងទៀត