អាហារ​មួយចំនួន​សម្បូរណ៌​ដោយ​វីតាមីន​D​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​

ដោយ៖ អ៊ុន សុខឡា 12-04-2018 4:14 pm 2347

​វីតាមីន​D ជា​វីតាមីន​សំខាន់បំផុត ដែល​រាងកាយ​ត្រូវការ​។ វីតាមីន​D​ទទួលខុសត្រូវ​ចំពោះ​ឆ្អឹង និង​សុខភាព​មាត់​ធ្មេញ ពីព្រោះ​វា​ជា​វីតាមីន​ដែល​ជួយ​ឲ្យ​រាងកា​យរបស់​អ្នក​ស្រូបយក​កាល់ស្យូម​និង​ផូស្វ័​រ​។ វីតាមីន​D ក៏​ទទួលខុសត្រូវ ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ផងដែរ​។ ដូច្នេះ ធ្វើ​ដូចម្តេច​ទើប​ទទួលបាន វីតាមីន D? ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ​មួយចំនួន ដែល អ្នក​គួរ​បរិភោគ ដើម្បី​ទទួលបាន​វីតាមីន​D៖ 

​ត្រី ៖ ត្រី​ជា​ប្រភេទ​អាហារ​ល្អ ដែល​គួរ​បរិភោគ​ដើម្បី​ទទួលបាន​វីតាមីន​D​។ ត្រី​សាល​ម៉ុង ត្រីធូ​ណា​សុទ្ធតែ​អាចទទួលបាន​អត្ថប្រយោជន៍​នេះ​។​

​ផ្សិត ៖ ផ្សិត​ក៏មាន​ផ្ទុក​វីតាមីន​D​ដែរ​។​

​ទឹកក្រូច ៖ ពិតណាស់ មនុស្ស​ភាគច្រើន​ដឹងថា​ទឹកក្រូច​ជា​ប្រភព​នៃ​វីតាមីន​C ប៉ុន្តែ​មនុស្ស​មួយចំនួន​មិនដឹង​ទេ​ថា ទឹកក្រូច​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន​D​ដែរ​។​

​ផ្នែក​ពណ៌​ក្រហម​នៃ​ស៊ុត ៖ ផ្នែក​ពណ៌​ក្រហម​នៃ​ស៊ុតមាន​ផ្ទុក​វីតាមីន​D​។​

​ថ្លើម ៖ ថ្លើម​ស្រស់​ក្រៅពី​ផ្ទុក​វីតាមីន​A​និង​ប្រូតេអ៊ីន​ហើយ អាហារ​ប្រភេទ​នេះ ក៏មាន​ផ្ទុក​វីតាមីន​D ដើម្បី​ជួយ​ឲ្យ​រាងកាយ​រឹងមាំ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត