ស្ករ​និង​ក្រូចឆ្មារ​រូបមន្ត​ជម្រុះ​រោម​នៅលើ​បបូរមាត់​ខាងលើ​

ដោយ៖ អ៊ុន សុខឡា 12-04-2018 4:03 pm 1393

​រោម​តូចៗ​នៅ​បរិវេណ​លើ​បបូរមាត់​ខាងលើ ពេលខ្លះ​ក៏​ជា​បញ្ហា​រំខាន ដល់​ការតុបតែង​មុខ​របស់​អ្នក​ដែរ ដោយសារ​វា​មិនបាន​ជួយ​ឲ្យ​សាច់​បរិវេណ​នោះ មើលទៅ​រលោង​ស្អាត​នោះទេ​។ ប្រសិនបើ​អ្នក​ចង់​ជម្រុះ​វា​ចេញ ជាជៀង​ដក​បង្កឲ្យមាន​ការឈឺចាប់ អាច​សាកល្បង​រូបមន្ត​ជម្រុះ​រោម​លើ​បបូរមាត់​ខាងលើ ដោយ​ប្រើ​ស្ករ​និង​ក្រូចឆ្មារ​។​

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ក្រូចឆ្មារ​មួយ​ផ្លែ ច្របាច់​យក​ទឹក​ដាក់​ក្នុង​កូនចាន​មួយ ហើយ​បន្ថែម​ស្ករ​មួយ​ស្លាបព្រា ច្របល់​វាឲ្យ​រលាយ​ចូលគ្នា រួច​យកមក​លាប លើ​បរិវេណ​ដែលមាន​រោម តូចៗ​នោះ ហើយ រក្សាទុក​ឲ្យ​ស្ងួត​រយៈពេ​១៥​នាទី ចាំ​លាងជម្រះ​ចេញ​៕

ព័ត៌មានផ្សេងទៀត