មានការណែនាំថា អាហារមួយចំនួន អ្នកគួរញ៉ាំនៅពេលថ្ងៃ ល្អជាងពេលយប់។ តួយ៉ាងដូចជាសាច់ បើញ៉ាំវាកៀកម៉ោងចូលគេងពេក នឹងបង្កផលលំបាកដល់ការគេង ដោយសារសាច់ផ្ទុកប្រូតេអ៊ីនច្រើន និង tryptophan ដែលជាអាស៊ីតអាមីណូ រំខានដល់ការគេងរបស់អ្នក។ បន្ថែមលើនេះ ការញ៉ាំបន្លែច្រើន សម្រាប់អាហារពេលល្ងាច មិនមែនជាជម្រើសល្អនោះទេ ពីព្រោះវាអាចធ្វើឲ្យហើមពោះបាន។ និយាយបែបនេះ មិនមែនហាមឃាត់ដាច់ខាត មិនឲ្យចម្អិនសាច់ឬបន្លែ សម្រាប់អាហារពេលល្ងាចនោះទេ ប៉ុន្តែកុំញ៉ាំច្រើនពេក និងគួរញ៉ាំក្នុងរយៈពេល២ឬ៣ម៉ោង មុនចូលគេងទើបល្អជាង៕