ស្នាម​ជ្រួញ​និង​ស្បែក​ស្រអាប់​លែង​តាម​រំខាន​អ្នក​ទៀតហើយដោយ​គ្រាន់​ប្រើ​ត្រសក់​និង​ស៊ុត​

ដោយ៖ អ៊ុន សុខឡា 09-04-2018 2:19 pm 606

​នៅពេល​វ័យ​របស់​អ្នក​កាន់តែ​ចាស់ ស្បែក​របស់​អ្នក​ចាប់ផ្តើម​ប្រែប្រួល​ទៅតាម​នោះដែរ រួមមាន​ស្នាម​ជ្រីវជ្រួញ និង​ស្រអាប់​ជាដើម បាន​ប្រមូលផ្តុំ​លើ​ស្បែក​មុខ​របស់​អ្នក​។ ប្រាកដ​ណាស់ អ្នកនឹង​ខ្វាយខ្វល់​ពី​បញ្ហា​នេះ ហើយក៏​ប្រញាប់​ស្វែងរក​ផលិតផល​ប្រឆាំង​ភាព​ចាស់ ដាក់លក់​នៅលើ​ទីផ្សារមកប្រើប្រាស់ ដោយ​មើលរំលង​ការប្រើ​វិធី​ធម្មជាតិ ដែលមាន​ប្រសិទ្ធភាព​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន នោះ​គឺ​ត្រសក់​និង​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​។ ត្រសក់​និង​ផ្នែក​ពណ៌​ស​នៃ​ស៊ុត អាចធ្វើឲ្យ​ស្បែក​តឹង​ស្រស់ថ្លា​និង​រស់​រវើក​។ 

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ត្រស​ក់មួយ​ចំហៀង​ផ្លែ ពុះ​ជា​ពីរ ហើយ​ចិត​ស្តើងៗ ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក រួច​ចម្រោះ​យក​ទឹក​ត្រសក់ ដាក់​ក្នុង​កូនចាន​មួយ ចាំ​បន្ថែម​ផ្នែក​ពណ៌​ស នៃ​ស៊ុត​មួយ រួច​ច្របល់​ឲ្យចូល​គ្នា​សព្វ​។ ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​លើ​ផ្ទៃមុខ​និង​ក រក្សាទុក​១៥​ទៅ​២០​នាទី ចាំ​លាងជម្រះ​ជាមួយ​ទឹក​ត្រជាក់​។ 

​អ្នក​គួរ​ធ្វើបែបនេះ​រៀងរាល់ថ្ងៃ ដើម្បី​ទទួលបាន​ស្បែក​មុខ​តឹង​និង​រលោង​តាមបែប​ធម្មជាតិ​។ អាចធ្វើឲ្យ​ស្បែក​តឹងនិង​សរលោង​តាមបែប​ធម្ម​ជាតិ ដោយសារ ត្រសក់​មាន​សមត្ថភាព​កម្ចាត់​ស្នាម​ជ្រីវជ្រួញ និង​ស៊ុតមាន​សមត្ថភាព បន្តឹង​ស្បែក​មុខ​៕

ព័ត៌មានផ្សេងទៀត