វិធី​ធម្មជាតិដើម្បី​កម្ចាត់​ស្នាម​សង្វារ​

ដោយ៖ អ៊ុន សុខឡា 08-04-2018 3:37 pm 1977

​សង្វារ​តែង​ប្រទះឃើញ កើតមាន​លើ​ស្ត្រី​សម្រាលកូន​រួច ប៉ុន្តែ​បញ្ហា​នេះ ក៏​អាច​កើតមាន​នៅពេល​អ្នក​ឡើង ឬ​ស្រក​ទម្ងន់​យ៉ាង​ឆាប់រហ័ស និង​អតុល្យភាព​អ័រម៉ូន រួមទាំង​អ្នកមាន​បញ្ហា​សុខភាព​មួយចំនួន​ផងដែរ​។ ប្រសិនបើ​អ្នក​ចង់​ដោះស្រាយ​បញ្ហា​នេះ ដោយ​ប្រើ​វិធី​ធម្មជាតិ អាច​សាកល្បង​វិធី​ខាងក្រោម ប៉ុន្តែ​ទាមទារ​ឲ្យ​អ្នក​អត់ធ្មត់ ដើម្បីឲ្យឱ​សថធម្មជាតិ​នេះ ជួយ​លុបបំបាត់​ស្លាកស្នាម​នេះ !

​ដើម្បី​កម្ចាត់​ស្នាម​សង្វារ អ្នក​អាច​យក​ទឹក​ក្រូចឆ្មារ បន្ត​ក់លើ​បរិវេណ​ស្បែក​ដែលមាន​បញ្ហា ហើយ​ដុស​វា​ចុះឡើង រួច​ទុក​រយៈពេល​១០​នាទី ចាំ​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ បន្ថែម​លើ​នេះ អ្នកគួ​រញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ទៅតាម​ស្ថានភាព​សុខភាព​របស់​អ្នក​។ អ្នកគួ​រញ៉ាំ​អាហារ​មាន​ផ្ទុក​វីតាមី​ន​A រួម​មានដូចជា ផ្លែឈើ​ពណ៌​បៃតង​និង​ផ្លែឈើ​ពណ៌​លឿង បន្លែ ការ៉ុត ស៊ុត ត្រី​និង​ថ្លើម​ជាដើម​៕

ព័ត៌មានផ្សេងទៀត