អាហារ​សាក​សម​សម្រាប់​អ្នកមាន​ឈាម​O

ដោយ៖ អ៊ុន សុខឡា 06-04-2018 3:40 pm 1691

​ពេលខ្លះ បន្ទាប់ពី​អនុវត្ត​បែបបទ​នៃ​ការរស់នៅ ដែលមាន​សុខភាព​ល្អ​ហើយ អ្នក​នៅតែ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដូចជា ពិបាក​រំលាយ​អាហារ និង​អស់កម្លាំង​ល្ហិតល្ហៃ​ជាដើម​។ ប្រសិនបើ​ជួបប្រទះ​បញ្ហា​បែបនេះ ប្រហែល​ដល់​ពេលដែល​អ្នក​គួររៀប​ចំ​របប​អាហារ ទៅតាម​ប្រភេទ​ឈាម​របស់​អ្នក​ម្តង​ហើយ​។ ខាងក្រោមនេះ អ្នកនឹង​បានដឹង​ពី​អាហារ ​ដែល​សាក​សម​ជាមួយ​អ្នកមាន​ឈាម​O​មុន ក្រុម​ឈាម​A, B និងAB ។

​បើតាម​វេជ្ជបណ្ឌិត​ជំនាញ Dr. Peter J. D’ Adamo បង្ហាញថា​ក្រុម​ឈាម​O គួរ​ញ៉ាំ​គ្រាប់សណ្តែក គ្រាប់​ធញ្ញជាតិ សាច់គោ និង​អាហារ​សមុទ្រ​។ បន្ថែម​លើ​នេះ អ្នកមាន​ប្រភេទ​ឈាម​O គួរ​ញ៉ាំ​អាហារ​កែច្នៃ​តិចតួច​បាន​ហើយ និង​មិនគួ​រញ៉ាំ​ប្រៃ​ខ្លាំងពេក​នោះទេ ដើម្បី​ជួយ​ដល់​សុខភាព​ទូទៅ​និង​ភាពស៊ាំ​ក្នុង​រាងកាយ​៕

ព័ត៌មានផ្សេងទៀត