កម្ចាត់​ស្នាម​ជ្រីវជ្រួញជាមួយ​បន្លែ​មួយ​ប្រភេទ​នេះ!​

ដោយ៖ អ៊ុន សុខឡា 21-03-2018 6:08 pm 2705

​ភាព​ជ្រីវជ្រួញ គឺជា​សត្រូវ​របស់​នារីៗ តែ​អាច​ដោះស្រាយបាន ដោយ​ប្រើ​វិធី​ងាយៗ​​។​ ​អ្វី​ដែល​អ្នកត្រូវការ គឺ​ដំឡូងបារាំង​មួយ​មុខ​ប៉ុ​ណ្ណោះ​។ ដំបូង យក​ដំឡូងបារាំង​មួយ​មើម​តូច ឈូសច្របាច់​យក​ទឹក ហើយ​យក​ដុំ​សំឡី​ជ្រល​ក់ ជូត​លើ​ផ្ទៃមុខ ហើយ​រក្សាទុក​រយៈពេល​១៥​នាទី ចាំ​លាង​ជម្រះ​ជាមួយ​ទឹក​ត្រជាក់​។ អ្នក​គួរ​អនុវត្ត​វិធី​នេះ ឲ្យ​បាន​២​ដង​ក្នុង​មួយ​សប្តាហ៍​។​

​ដំឡូង​បារាំង គឺជា​ប្រភព វីតាមីន​C ដែល​អាច​ជួយ​បង្កើតឡើង​វិញ​នូវ​ជាតិ Collagen  ដែល​ត្រូវបាន​បំផ្លាញ​។ Collagen មាន​តួនាទី​បំបាត់ភាព​ជ្រីវជ្រួញ និង​ជំរុញ​ឲ្យ​ស្បែក​តឹង​ណែន​។ ស្នាម​ជ្រីវជ្រួញ​ទាំងឡាយ​នៅលើ​ផ្ទៃមុខ នឹង​រលាយបាត់ ដោយ​គ្រាន់តែ​ប្រើប្រាស់​ដំឡូង​បារាំង​៕​

ព័ត៌មានផ្សេងទៀត