អាហារ​៨​ប្រភេទ ដែល​គ្មាន​កាលបរិច្ឆេទ ​ផុតកំណត់​ប្រើប្រាស់​

ដោយ៖ អ៊ុន សុខឡា 14-03-2018 4:52 pm 977

​ការ​ញ៉ាំ​ផលិតផល ដែល​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ប៉ុន្តែ​មាន​អាហារ​ខ្លះ អ្នក​មិនចាំបាច់​ព្រួយបារម្ភ ពី​កាលបរិច្ឆេទ​ផុតកំណត់ប្រើប្រាស់​ទេ ព្រោះ​វា​មាន​សុវត្ថិភាព​ក្នុងកា​រញ៉ាំ ទោះបី​ផលិតផល​ទាំងនោះ មាន​រយៈពេល​ច្រើន​ឆ្នាំ​ហើយ​ក៏ដោយ​។ ផលិតផល​ទាំងនោះ​មានដូចជា អង្ករ ទឹកស៊ីអ៊ីវ ម្សៅ​ទឹកដោះគោ អំបិល ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ខ្ពស់ ទឹក​ខ្មេះ ស្ករ និង​ទឹកឃ្មុំ​។ ផលិតផល​ប្រភេទ​នេះ អ្នក​អាច​ប្រើប្រាស់​បាន​ក្នុង​រយៈពេល​វែង ឬ​ខ្លះអាចទុកប្រើប្រាស់បាន​ស្ទើរ​​រៀងរហូត​ក៏​មិន​ខូច​ដែរ​៕

ព័ត៌មានផ្សេងទៀត