គន្លឹះថែរក្សា​សម្រស់​ផ្ទៃមុខ​ជាមួយ រមៀត​និង​ប្រទាល​កន្ទុយក្រពើ​

ដោយ៖ អ៊ុន សុខឡា 11-03-2018 4:29 pm 3080

​រមៀត​និង​ប្រទាល​កន្ទុយក្រពើ ត្រូវបាន​យកមក​ផ្សំ​ចូលគ្នា ដើម្បី​បង្កើតជា​ម៉ាស​ថែរក្សា​សម្រស់ ឲ្យ​ស្រស់ស្អាត​តាមបែប​ធម្មជាតិ​។ ខាងក្រោម​នេះ​ជា​វិធី​ធ្វើ​និង​ប្រើ​៖

​ដំបូង​យក​ម្សៅ​រមៀត​មួយ​ចិប ផ្នែក​អន្ធិល​របស់​ប្រទាល​កន្ទុយក្រពើ​មួយ​ស្លាបព្រា ទឹកឃ្មុំ​១​ស្លាបព្រា​និង​ទឹក​ផ្កា​កុលាប​ពីរ​ទៅ​បី​ដំណ​ក់ លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ​។ បន្ទាប់ពី​ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​លើ​ផ្ទៃមុខ​និង ក ហើយ​ទុកចោល​រយៈពេល​២០​នាទី ចាំ​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ គួរ​អនុវត្ត​វិធី​ថែរក្សាសម្រស់​ប្រភេទ​នេះ យ៉ាងហោចណាស់ ២​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួលបាន​ស្បែក​មុខ​ស​ភ្លឺរលោង តាមបែប​ធម្មជាតិ​៕

ព័ត៌មានផ្សេងទៀត