អត្ថប្រយោជន៍​ដ៏​អស្ចារ្យ នៃ​ការ​ញាំ​ទឹកឃ្មុំ​មុន​អាហារ​ពេលព្រឹក​

ដោយ៖ អ៊ុន សុខឡា 08-03-2018 1:31 pm 1417

​ទឹកឃ្មុំ​ជួយ​បង្កើន​ថាមពល ជំរុញ​ការចងចាំ ព្យាបាល​ជំងឺ​ក្អក និង​កាត់បន្ថយ​ការ​ប្រតិកម្ម ចំណីអាហារ​ផ្សេងៗ​។ ដោយសារ​មូលហេតុ​ទាំងនេះ និង​មូលហេតុ​ជាច្រើន​ផ្សេងទៀត ទើប​យើង​គួរ​ញ៉ាំ​ទឹកឃ្មុំ​(​ទឹកឃ្មុំ​សុទ្ធ​) ១​ស្លាបព្រា​នៅ​ពេលព្រឹក​។ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​កាន់តែច្រើន​ពី​ទឹកឃ្មុំ គួរ​ញាំ​ចន្លោះ​ពី​១០​ទៅ​១៥​នាទី មុន​ញ៉ាំ​អាហារ​ពេលព្រឹក​។ ជាការ​ពិតណាស់ ទឹកឃ្មុំ​មាន​រសជាតិ​ផ្អែម​ខ្លាំង ដែល​ធ្វើឲ្យ​អ្នកមិន​ចូល​ចិត្តរសជា​តិ​ផ្អែម​ពិបាក​ញ៉ាំ​។ ដូច្នេះ ដើម្បី​បង្ក​ភាពងាយស្រួល គួរ​យក​ទឹកឃ្មុំ​លាយ​វា​ជាមួយ​ទឹក​ក្នុង​កែវ នោះ​នឹងមិន​ធ្វើឲ្យ​ពិបាក​ញ៉ាំ ហើយ​គុណភាព​នឹង​ទទួលបាន ដូចដែល​យើង​ញ៉ាំ​ទឹកឃ្មុំ​ទរ​ទេរ​អ៊ីចឹង​ដែរ​៕

ព័ត៌មានផ្សេងទៀត