ផ្ទៃមុខ​មាន​រន្ធ​ញើស​ធំៗសាកល្បង​ដោះស្រាយជាមួយ​វិធី​ងាយៗ​នេះ!

ដោយ៖ អ៊ុន សុខឡា 07-03-2018 4:33 pm 2045

រន្ធ​ញើស​ធំៗ ធ្វើឲ្យ​ផ្ទៃ​មុខ​របស់អ្នក មើលទៅ​មិន​ម៉ត់​រលោង ប៉ុន្តែ​យ៉ាងណា​មាន​វិធី​ជាច្រើន សម្រាប់​ដោះស្រាយ​បញ្ហា​សម្រស់​ប្រភេទ​នេះ​។ ដំណោះស្រាយ​មួយ ក្នុង​ដំណោះស្រាយ​ជាច្រើន​ទាំងនោះ គឺ​ការប្រើប្រាស់​ម្សៅ​សូ​ដា​។​

​វិធី​ធ្វើ ៖ យក​ម្សៅ​សូ​ដា​មួយ​ស្លាបព្រា ដាក់ចូល​ក្នុង​ទឹក​ក្តៅ​មួយពែង កូរ​ឲ្យ​សព្វ​។ ក្រោយពី​ទទួលបាន​ល្បាយ​នេះហើយ យក​វា​មក​លាប​លើ​ផ្ទៃមុខ បន្ទាប់មក​តប់​វា​តិចៗ​រហូតដល់​ស្ងួត​។ អ្នក​គួរ​ធ្វើបែបនេះ​ពី​៣​ទៅ​៤​ដង​ក្នុងពេល​មួយ​សប្តាហ៍​។ ម្សៅ​សូ​ដា​នឹង​ជួយ​សម្អាតរ​ន្ធ​ញើស​របស់​អ្នក និង​ធ្វើឲ្យ​រន្ធ​ញើស​រួម​តូច​ផងដែរ​៕

ព័ត៌មានផ្សេងទៀត