វិធី​កម្ចាត់​មុន​កើត​លើ​គូទយ៉ាង​ឆាប់រហ័ស​

ដោយ៖ អ៊ុន សុខឡា 07-03-2018 4:24 pm 2719

​មុន​មិនមែន​កើត​តែ​នៅលើ​ផ្ទៃមុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​កើត​លើ​ខ្នង និង​គូទ​ផងដែរ​។ សម្រាប់​បញ្ហា​មុន​កើត​លើ​បរិវេណ​គូទ ក៏មាន​វិធី​តាមបែប​ធម្មជាតិ អាច​ដោះស្រាយបាន និង​ឆាប់​ទទួលលទ្ធផល​ផងដែរ​។​

​វិធី​ទី​១ គឺ​យក​ខ្ទឹម​ស ២​ឬ​៣​កំពិស ចិត​វា​ពាក់កណ្តាល ហើយ​យកមក​ជូត​ថ្នមៗ លើ​បរិវេណ​ដែលមាន​បញ្ហា ក្នុង​រយៈពេល​៣០ ទៅ​៥០​នាទី ចាំ​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ អ្នក​គួរ​ធ្វើបែបនេះ ពី​៣​ទៅ​៤​ដង​ក្នុង​មួយ​សប្តាហ៍​។​

​វិធី​មួយទៀត ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​។ យក​ភាព​អន្ធិល​របស់​ប្រទាល មក​បិទ​ពីលើ​មុន ទុកឲ្យ​ស្ងួតក្នុង​រយៈពេល​១៥​ទៅ​២០​នាទី ចាំ​លាងជម្រះ​ជាមួយ​ទឹក​ធម្មតា​។ អ្នក​ប​គួរ​ធ្វើបែបនេះ ៣​ដង​រៀងរាល់ថ្ងៃ ដើម្បី​ឆាប់​ទទួលបាន​លទ្ធផល​៕

ព័ត៌មានផ្សេងទៀត