មូលហេតុ​មួយចំនួនបណ្តាលឲ្យ​ជ្រុះ​រោមច​ញ្ចើមនិង​ដំណោះស្រាយ​

ដោយ៖ អ៊ុន សុខឡា 06-03-2018 11:16 am 1651

​មនុស្ស​មួយចំនួន មិនសូវ​ចាប់អារម្មណ៍ នឹង​ការ​ជ្រុះ​រោមចិញ្ចើម​នោះទេ ដ្បិត​បច្ចុប្បន្ន មធ្យោបាយ​កែ​សម្ផស្ស​មាន​សម្បូរបែប​។ យ៉ាណា នៅតែមាន​មនុស្ស​មួយចំនួន និយម​ចិញ្ចើម​តាមបែប​ធម្មជាតិ​។ ដូច្នេះ សម្រាប់​អ្នក​ពេញចិត្ត​ចិញ្ចើម​តាមបែប​ធម្មជាតិ តើ​អ្នកដឹង​ទេ​ថា ចិញ្ចើម​របស់​អ្នក​ស្តើង​ទៅៗ ដោយសារ​មូលហេតុ​មួយចំនួន​ដូចជា ការដក​រោមចិញ្ចើម កង្វះ​សារធាតុចិញ្ចឹម ស្ត្រិះ និង​អាយុ​ច្រើន​ជាដើម​។​

​ប៉ុន្តែ​មាន​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ ដោយ​ប្រើប្រាស់ ប្រទាល​កន្ទុយក្រពើ​។ ដំបូង អ្នកយក​ភាព​អន្ធិល​របស់​ប្រទាល​កន្ទុយក្រពើ​ លាប​លើ​ចិញ្ចើម​និង​ម៉ាស្សា​វា ក្នុង​រយៈពេល​២​ទៅ​៣​នាទី ​ចាំ​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណ​ៗជា​ការស្រេច​៕

ព័ត៌មានផ្សេងទៀត