អប់ស​ក់​ឲ្យ​ទន់រ​លោងជាមួយ​សាច់​ផ្លែ​ល្ហុង!

ដោយ៖ អ៊ុន សុខឡា 05-03-2018 7:18 pm 2067

​ល្ហុង​មិន​ត្រឹម​ជា​ផ្លែឈើ​ដែលមាន​រសជាតិ​ឆ្ងាញ់ ល្អ​សម្រាប់​សុខភាព​ប៉ុណ្ណោះ​ទេ ល្ហុង​ត្រូវបាន​គេ​យក​មកប្រើប្រាស់ សម្រាប់​ថែរក្សា​ស្បែក និង​សរសៃសក់​ផងដែរ​។ ខាងក្រោម​នេះ ជា​វិធី​ធ្វើ និង​ប្រើប្រាស់​ល្ហុង សម្រាប់​ថែរក្សា​សក់​ឲ្យ​ទន់និ​ងរលោង​។​

​វិធី​ធ្វើ ៖ យក​ផ្លែ​ល្ហុង​ទំ​២​ចំណិត ឆ្កឹះ​យក​គ្រាប់​ចេញ ហើយ​កិន​ឲ្យ​ម៉ត់ ចាំ​បន្ថែមយ៉ា​អួជិត​កន្លះ​ពែង​ចូល រួច​ច្របល់​ឲ្យ​សព្វ​។ បន្ទាប់ពី​ទទួលបាន ល្បាយ​នេះហើយ យកមក​លាប​ចាប់ពី​ឫស​សក់ រហូតដល់​ចុង​សក់ ទុកចោល​រយៈពេល​១​ម៉ោង ចាំ​លាងជម្រះ​ចេញ ហើយ​កក់​សាប៊ូ​លាងជម្រះ​ម្តងទៀត​ជាការ​ស្រេច​។ វិធី​នេះ នឹង​ជួយ​ឲ្យ​សរសៃសក់​របស់​អ្នក​ទន់ រ​លាស់ តាមបែប​ធម្មជាតិ​៕

ព័ត៌មានផ្សេងទៀត