មូលហេតុ​នាំឲ្យ​កើតមាន​ស្នាម​អុច​ខ្មៅ !

ដោយ៖ អ៊ុន សុខឡា 14-02-2018 6:26 pm 1670

​ស្នាម​អុចខ្មៅ អាច​បណ្តាលមកពី ការ​ប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​ខ្លាំងពេក បម្រែបម្រួល​អក​ម៉ូ​ន ការ​កើតមុន និង​វ័យ​កាន់តែ​ចាស់​ជាដើម​។ ប្រភេទ​ស្នាម​ខ្មៅៗ​លើ​ស្បែក​មានដូចជា លេច​ផ្ទៃ​ក្រ​ម៉ៅៗ ក្រាល​ពាសពេញ​ថ្ពាល់ ស្នាម​ខ្មៅ​ស្រអាប់​លេច​រាយប៉ាយ​មិនមាន​រាង​ជាក់លាក់ ជាដើម​។ 

​សម័យ​បច្ចុប្បន្ន​បញ្ហា​ផ្ទៃមុខ គេ​តែង​ស្វែងរក​ការព្យាបាល ដោយ​ប្រើ​ថ្នាំ​គីមី ប៉ុន្តែ​មិនមែន​គ្រប់​ផ្ទៃមុខ​ទាំងអស់ អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គីមី​ហើយ ទទួលបាន​ប្រសិទ្ធភាព​គ្រប់គ្នា​នោះទេ​។ ទន្ទឹមនឹងនោះ មាន​វិធី​តាមបែប​ធម្មជាតិ ដែល​អ្នក​អាចធ្វើ​វា​ដោយ​ខ្លួនឯងបាន​។​

​ការ​កម្ចាត់​ស្នាម​អុចខ្មៅ ដោយ​វិធី​ធម្មជាតិ​មាន​ច្រើន នៅក្នុង​នោះ​ប្រទាល​កន្ទុយក្រពើ​ក៏​ត្រូវបាន​យក​មកប្រើប្រាស់​ផងដែរ​។ វិធី​ធ្វើ អ្នក​គ្រាន់តែ​ចិត​សម្បក​ប្រទាល​កន្ទុយក្រពើ យក​ផ្នែក​អន្ធិល​របស់​វា មក​បិទ​លើ​ផ្ទៃមុខ ទុកចោល​រយៈពេល​២០ នាទី ហើយ​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព អ្នក​គួរ​អនុវត្ត​វិធី​បែបនេះ​រាល់ថ្ងៃ​ជាប្រចាំ​៕

ព័ត៌មានផ្សេងទៀត