អាហារ​ជួយ​ការពារ​សក់​មិនឲ្យ​ជ្រុះ​

ដោយ៖ អ៊ុន សុខឡា 13-02-2018 7:15 pm 1599

​អ្នក​បាន​រក​គ្រប់​វិធី ដើម្បី​ថែរក្សា​សក់ ប៉ុន្តែ​សក់​របស់​អ្នក​នៅតែ​ជ្រុះ​ដដែល​មែន​ទេ​? គ្រាន់តែ​ការប្រើប្រាស់​ផលិតផល​ថែរក្សា​សក់​មួយ​មុខ មិនទាន់​គ្រប់គ្រាន់​ទេ នៅមាន​ចំណុច​ពិសេស​មួយទៀត ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់ នោះ​គឺ​ការ​ញ៉ាំ​អាហារ ផ្តល់​សុខភាព​ល្អ​ដល់​សក់​។ អាហារ​ទាំងនោះ​មានដូចជា បន្លែ​ស្លឹក​ពណ៌​បៃតង ការ៉ុត ដំឡូងជ្វា ផ្កា​ខាត់ណា ក្រូច ផ្លែ​អាល​ម៉ុន ផ្លែ​ត្របែក និង​គ្រាប់សណ្តែក​។ រៀបចំ​របប​អាហារ ឲ្យមាន​តុល្យភាព មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ នឹង​ជួយ​ពង្រឹង​សក់ ព្រមទាំង​កាត់បន្ថយ​ការ​ជ្រុះ​សក់​បាន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត