សម្បក​ផ្លែ​ចេក​ជួយ​កម្ចាត់​ឫស ចេញពី​ផ្ទៃមុខ ក ដៃ​និង​ម្រាមដៃ​

ដោយ៖ អ៊ុន សុខឡា 13-02-2018 2:08 pm 1452

​ឫស​គឺជា​ពង​តូចៗ មាន​រាង​ពង​ក្រពើ ឬ​មូលៗ​លើ​ស្បែក ដែល​បណ្តាលមកពី​ការឆ្លង​មេរោគ​។ ពួកវា​ជាធម្មតា មិន​បង្កឲ្យមាន​ការឈឺចាប់​នោះទេ​។ ពណ៌​របស់​ឫស​អាចមាន​ពណ៌​ខ្មៅ ឬ​ពណ៌​ស្រដៀង​គ្នា​នឹង​ស្បែក​របស់​អ្នក​។ ជួនកាល ឫស​អាច​ដុះ​នៅ​ទីតាំង​ពិបាកៗ និង​បង្កឲ្យមាន​ការឈឺចាប់ ប៉ុន្តែ​នេះ​គឺជា​ករណី​កម្រ​ណាស់​។ យ៉ាងណា មាន​វិធី​ជាច្រើន ដើម្បី​កម្ចាត់​ឫស​ចេញពី​រាងកាយ នៅក្នុង​នោះ​សម្បកចេក ក៏​ត្រូវបាន​គេ​យក​មកប្រើប្រាស់​ផងដែរ​។​

​វិធី​ប្រើ ៖ យក​សម្បក​ផ្លែ​ចេក រូស​លើ​បរិវេណ​មាន​ឫស​ដុះ រយៈពេល​ពី​២​ទៅ​៣​នាទី ឬ​យក​សម្បក​ផ្លែ​ចេក​ដាក់​ពីលើ​បរិវេណ​មាន​បញ្ហា​ហើយ​រុំ​វា​។ អ្នក​គួរ​ធ្វើបែបនេះ​រៀងរាល់ថ្ងៃ​។ ការ​កម្ចាត់​ឫស​ដោយ​ប្រើ​វិធី​ធម្មជាតិ​នេះ ត្រូវ​ចំណាយពេល​យូរ ដូច្នេះ​ទាមទារ​ឲ្យ​អ្នកមាន​ការអត់ធ្មត់ ប្រសិនបើ​ជ្រើសរើស​វិធី​នេះ ដើម្បី​កម្ចាត់​ឫស​។​

​នេះ​គឺជា​វិធី​កម្ចាត់​ឫស​ល្អ​បំផុត ដែល​អ្នក​អាចធ្វើ​វា​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​ជួប​វេជ្ជបណ្ឌិត​។ សម្បក​ផ្លែ​ចេក​នឹង​ជួយ​ព្យាបាល​បញ្ហា​ឫស មិនឲ្យ​រាលដាល​ទៅកន្លែង​ផ្សេង ហើយ​ជួយ​ប្រឆាំងនឹង​បាក់តេរី​ផងដែរ​៕ 

ព័ត៌មានផ្សេងទៀត