វិធី​ងាយៗ​ដើម្បី​ធ្វើ​ឱសថលាប​ពេល​ចូល​ព្រៃ​កុំឲ្យ​សត្វល្អិតចង្រៃ​មក​ជិត​

ដោយ៖ អ៊ុន សុខឡា 12-02-2018 7:11 pm 370

​មនុស្ស​មួយចំនួន ជាពិសេស​យុវវ័យ​កំពុង​ពេញនិយម ការធ្វើដំណើ​កម្សាន្ត​ចូល​ព្រៃ ក៏ដូចជា​ការ​បោះជំរុំ​នៅតាម​តំបន់​ធម្មជាតិ​នានា​។ ការកម្សាន្ត​នៅ​តំបន់​បែបនេះ អ្នក​មិនអាច​គេចផុត​ពី​សត្វល្អិត​ចង្រៃ​ទាំងឡាយ មក​រំខាន​នោះទេ​។ ជា​ការពិត​មាន​ផលិតផល បណ្តេញ​សត្វ​ចង្រៃ​នេះ ជាច្រើន​ដាក់លក់​លើ​ទីផ្សារ ប៉ុន្តែ​ឱសថ​ការពារ​សត្វល្អិត​មិនឲ្យ​មក​ជិត យើង​ក៏​អាចធ្វើ​វា​ដោយ​ខ្លួនឯង​បានដែរ ដោយ​ប្រើ​ខ្ទឹម​ស ប្រេង mineral ទឹក​ក្រូចឆ្មារ និង​ទឹក​ធម្មតា​។​

​វិធី​ធ្វើ ៖ យក​ខ្ទឹមស​៥ ទៅ​៦​កំពិស​ចិញ្ច្រាំ​ឲ្យ​ម៉ត់ ហើយ​ដាក់​ប្រេង mineral មួយ​ស្លាបព្រា​ចូល ត្រាំ​វា​ទុកចោល​មួយ​យប់​។ ច្រោះ​យក​ខ្ទឹមស​ចេញ ហើយ​បន្ថែម​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​និង​ទឹក​ធម្មតា​២​ពែង​ចូល​។ ឱសថ​នេះ អ្នក​អាចយ​កវា​មក​បាញ់​នៅ​ជុំវិញ​ផ្ទះ ឬ​កន្លែង​ដែល​អ្នករស់នៅ និង​ក៏​អាច​បាញ់​លើ​ស្បែក​នៃ​ដងខ្លួន មុន​ចេញដំណើរ​ទៅ​ក្រៅ វា​នឹង​ជួយ​បណ្តេញ​សត្វល្អិត​ចង្រៃ មិនឲ្យ​មក​ក្បែរ​អ្នក​បានឡើយ​៕

ព័ត៌មានផ្សេងទៀត