ទឹកខ្មេះ​ផ្លែ​ប៉ោម​និង​ម្សៅ​សូ​ដាអាចជួយ​ព្យាបាល​បញ្ហាស្បែក​រលាក​

ដោយ៖ អ៊ុន សុខឡា 11-02-2018 3:51 pm 1497

​យោងតាម​ការចុះផ្សាយ ដោយ​គេ​ទំព័រ​សុខភាព​និង​សម្រស់ បរទេស​មួយ នៅ​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៨​នេះ ឲ្យដឹងថា ទឹកខ្មេះ​ផ្លែ​ប៉ោ​ម (Apple Cider Vinegar) ត្រូវបាន​យក​មកប្រើប្រាស់ ជា​ឱសថ​សម្រាប់​ព្យាបាល បញ្ហា​រលាក​ស្បែក ដែលមាន​លក្ខណៈ​បែក​ស្រ​ការ ហើយ​មាន​ពណ៌​ក្រហម​។ ប៉ុន្តែ​ក្រៅពី​ទឹកខ្មេះ​ផ្លែ​ប៉ោ​ម គេ​ត្រូវការ​គ្រឿងផ្សំ​ពីរ​បន្ថែមទៀត គឺ​ម្សៅ​សូ​ដា​និង​ទឹក​ធម្មតា ដើម្បី​ទទួលបាន​ឱសថ​មួយ​ប្រភេទ អាច​ព្យាបាល​បញ្ហា​ស្បែក​នេះ​បាន​។​

​វិធី​ធ្វើ ៖ យក​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លាបព្រា ម្សៅ​សូ​ដា​មួយ​ស្លាបព្រា និង​ទឹក​សមល្មម លាយ​បញ្ចូល​គ្នា​។ បន្ទាប់ពី​ទទួលបាន​ល្បាយ​នេះហើយ យក​វា​មក​លាប​បរិវេណ​ស្បែក​ដែលមាន​បញ្ហា ទុកចោល​រយៈពេល​៣០​នាទី លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ ប្រើប្រាស់​ឱសថ​នេះ លាប​បរិវេណ​ស្បែក​ដែលមាន​បញ្ហា​១​សប្តាហ៍​២​ដង ឬ​លាប​រហូត​ទាល់តែ កន្លែង​រលាក​កន្ទួល​ក្រហម​មាន​ការថយចុះ​៕

ព័ត៌មានផ្សេងទៀត