អំបិល​អាច​ប្រើ​ជា​ស្ក្រាប់​ម៉ាស្សា​ស្បែក​ឲ្យ​ទន់​

ដោយ៖ អ៊ុន សុខឡា 11-02-2018 3:45 pm 1890

​អំបិល​មិន​ត្រឹមតែ​ជា​គ្រឿងទេស ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​វត្ថុធាតុដើម​ដ៏​សំខាន់ ដែល​ត្រូវបាន​យកមក​ធ្វើជា​ស្ក្រាប់ សម្រាប់​ម៉ាស្សា​ស្បែក​ដងខ្លួន ឲ្យ​ទន់​តាមបែប​ធម្មជាតិ​។ ខាងក្រោម​នេះ ជា​វិធី​ធ្វើ និង​ប្រើ​ស្ក្រាប់ ម៉ាស្សា​ស្បែក​ផ្សំ​ពី​អំបិល !

​វិធី​ធ្វើ និង​ប្រើ ៖ យក​អំបិល​៣​ទៅ​៤​ស្លាបព្រា ដាក់​ក្នុង​កូន​ចានតូ​ចមួយ ហើយ​បន្ថែម​ប្រេង​ដូង ឬ​ប្រេង​អូ​លីវ​កន្លះ​ពែ​ង លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ ហើយ​យកវា​មក​លាប ម៉ាស្សា​លើ​ស្បែក​នៃ​ដងខ្លួន រួច​លាងជម្រះ​ចេញ បន្ទាប់មក លាប​ផលិតផល​ផ្តល់​សំណើម​ដល់​ស្បែក​។ ស្រ្កាប់អំបិល​នឹង​ជួយ​កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់​លើ​ដងខ្លួន ធ្វើឲ្យ​ស្បែក​ទន់និង​ស្រស់ថ្លា​៕

ព័ត៌មានផ្សេងទៀត