ទឹកដូង​ជា​ភេសជ្ជៈ​អាច​ញ៉ាំ​ក្រោយ​ហាត់ប្រាណ​

ដោយ៖ អ៊ុន សុខឡា 08-02-2018 3:23 pm 570

​ទឹក​ធម្មតា​អាច​ញ៉ាំ​បាន​គ្រប់​កាលៈទេសៈ ប៉ុន្តែ​សម្រាប់​ទឹកដូង អ្នក​ក៏​អាច​ជ្រើសរើស​វា​ញ៉ាំ​ជំនួស​ទឹក បន្ទាប់ពី​ហាត់ប្រាណ​បាន​ផងដែរ​។ ទឹកដូង គឺជា​សារធាតុ​អេឡិចត្រូលីត្រ​ធម្មជាតិ ដែល​អាចធ្វើឲ្យ​សមាសធាតុ​អេឡិចត្រូ​លីត្រ នៅក្នុង​ខ្លួន​របស់​អ្នកមាន​តុល្យភាព​។ ដូង គឺជា​ប្រភព​ដ៏​ប្រសើរ នៃ​ជាតិ​ស្ករ​ធម្មជាតិ និង​ខ្លាញ់​ដែលមាន​សុខភាព​ល្អ​។​

​អ្នក​អាច​យក​ទឹកដូង​៣​រយ​មី​លី​លីត្រ ដាក់​ក្នុង​កែវ​មួយ ហើយ​បន្ថែម​សាច់​ដូង​២​ស្លាបព្រា​ចូល រួច​ញ៉ាំ​វា​បន្ទាប់ពី​ហាត់ប្រាណ​។ ប្រសិនបើ​អាច គួរ​រក្សា​វា​ទុក ក្នុង​ទូទឹកកក​ឲ្យ​ត្រជាក់ ចាំ​ញ៉ាំ ដើម្បី​ទទួលបាន​រសជាតិ​កាន់តែ​ឆ្ងាញ់​៕

ព័ត៌មានផ្សេងទៀត