គួរ​បញ្ឈប់​ទម្លាប់​ស្លៀកខោ​ខូវប៊យ​រឹបៗ!

ដោយ៖ អ៊ុន សុខឡា 07-02-2018 2:41 pm 699

ខោ​ខូវប៊យ​តឹង​ណែន ពិតជា​ពេញនិយម​សម្រាប់​នារី​សម័យថ្មី ប៉ុន្តែ​បើ​គិតដល់​សុខភាព ខោ​ខូវប៊យ​រឹបៗ មិនមែនជា​ជម្រើស​ល្អ​សម្រាប់​អ្នក​នោះទេ​។ អ្នកជំនាញ​បាន​ព្រមាន​ថា ការ​ស្លៀកខោ​ខូវប៊យ​តឹង​ពេក នឹង​ធ្វើឲ្យ​ស្ថានភាព​ជំងឺ​មួយចំនួន កាន់តែ​ធ្ងន់ធ្ងរ ដូចជា​ការឈឺ ស្ពឹក​ភ្លៅ និង​ឆ្អល់ចុងដង្ហើម​ជាដើម​។ ថ្វី​ដ្បិត​ហានិភ័យ​មាន​កម្រិត​ទាប​យ៉ាងណាក៏ដោយ ប៉ុន្តែ​គួរ​បញ្ឈប់​វា​ប្រសើរ​ជាង បញ្ហា​កើតឡើង​ដោយសារ​ទម្លាប់​មិនល្អ​នេះ ធ្វើឲ្យ​អ្នក​ស្តាយក្រោយ​។ ម្យ៉ាងទៀត ប្រសិនបើ​ដឹងថា អ្នក​ត្រូវធ្វើ​សកម្មភាព​ច្រើន​ពេញ​មួយថ្ងៃ គួរ​ចៀសវាង​ស្លៀកខោ​ខូវប៊យ​តឹងៗ​ល្អ​ជាង​៕

ព័ត៌មានផ្សេងទៀត