ដំណោះស្រាយសម្រាប់​អ្នកមានបញ្ហា​ភ្លៅ​ធំៗ!

ដោយ៖ អ៊ុន សុខឡា 06-02-2018 12:36 pm 1478

​ហេតុផល​មួយ ក្នុងចំណោម​មូលហេតុ ដែល​ភ្លៅ​របស់​អ្នកមាន​ទំហំ​ធំ​ជាង​មុន អាច​បណ្តាលមកពី​អ្នក​ញ៉ាំ​ជាតិ​ស្ករ​ច្រើនពេក​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​គួរ​ហាត់ប្រាណ ដោយ​ដើរ​ឡើង​ទួល ឬ​ឡើងជណ្តើរ ដែល​ធ្វើបែបនេះ វា​នឹង​ដុត​ជាតិ​ខ្លាញ់​នៅ​ភ្លៅ​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធិភាព និង​អាចជួយ​ពង្រឹង​សាច់ដុំ​ជើង​របស់​អ្នក​ផងដែរ​។ 

​ម្យ៉ាងទៀត អ្នក​មិនគួរ​រំលង​អាហារ​ពេលព្រឹក​នោះទេ​។ អាហារ​ពេលព្រឹក សំខាន់បំផុត​ក្នុងចំណោម​អាហារ​៣​ពេល​ប្រចាំថ្ងៃ​។ ជាពិសេស សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ គួរ​ញ៉ាំ​អាហារ​ពេលព្រឹក ដើម្បី​ធ្វើឲ្យ​អ្នក​ឆ្អែត​បានយូរ ដែល​អាចជួយ​កាត់បន្ថយ​ចំណង់​អាហារ​បាន​ស្ទើរ​ពេញ​មួយថ្ងៃ​៕

ព័ត៌មានផ្សេងទៀត