ស្ត្រេះ​ខ្លាំង​អាចធ្វើឲ្យ​កើតមាន​បញ្ហា​ស្បែក​

ដោយ៖ អ៊ុន សុខឡា 14-01-2018 3:58 pm 676

ការ​ជួបប្រទះ​បញ្ហា​មួយចំនួន នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ បានធ្វើឲ្យ​អ្នក​ស្ត្រេះ ធុញ​ថប់ ខាង​ផ្លូវ​អារម្មណ៍​យ៉ាងខ្លាំង​។ ភាព​តានតឹង​នេះ អាច​នឹងមាន​ឥទ្ធិពល​អវិជ្ជមាន​ជាច្រើន ចំពោះ​សុខភាព​ក៏ដូចជា​សម្រស់​។ យោងតាម​ការចុះផ្សាយ ដោយ​គេហ​ទំ​ព័រ brightside.me ឲ្យដឹងថា ស្ត្រេះ​ខ្លាំង​អាច​បណ្តាលឲ្យមាន​ជំងឺ​កើតលើ​ស្បែក ដូចជា​ជំងឺ​រលាក​ស្បែក ដែលមាន​លក្ខណៈ​បែក​ស្រ​កា ហើយ​មាន​ពណ៌​ក្រហម កើតមុន និង​ជំងឺ​ស្បែក​ផ្សេងៗ​ទៀត​។​

​អ្នកវិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​លើ​សិស្ស ហើយ​បង្ហាញថា ភាព​តានតឹង​ផ្លូវចិត្ត និង​បញ្ហា​ស្បែក មាន​ទំនាក់ទំនង​ជាមួយគ្នា​យ៉ាងខ្លាំង​។ ការពិសោធន៍​ជាមួយ​សត្វ​កណ្តុរ ក៏បានផ្តល់​លទ្ធផល​ដូចគ្នា​ដែរ​។ សត្វ​ដែល​ត្រូវបាន​ប៉ះពាល់​ទៅនឹង​កម្រិត នៃ​ភាព​តានតឹង​ខ្លាំង គឺ​ងាយ​នឹង​ឆ្លង​ជំងឺ​លើ​ស្បែក​ណាស់​៕

ព័ត៌មានផ្សេងទៀត