ទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ ​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​

ដោយ៖ អ៊ុន សុខឡា 12-01-2018 10:43 am 2065

​ការ​រក្សាទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ ភាគច្រើន​ជា​ទម្លាប់​របស់​បុរសៗ ដោយសារ​ពួកគេ​មិនមាន​ទម្លាប់​កាន់​ឬ​ស្ពាយ​ការ​បូ​បដូ​ចមនុស្ស​ស្រី​។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា ការ​រក្សាទុក​ទូរស័ព្ទ​មិន​ត្រឹមត្រូវ​បែបនេះ អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​។ ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា ធាតុ​វិទ្យុសកម្ម​អេឡិចត្រូ​ម៉ាញេទិច នៃ​ទូរស័ព្ទ អាចនឹង​ធ្វើឲ្យប៉ះពាល់​ដល់​គុណភាព និង​បរិមាណ​មេ​ជីវិត​ឈ្មោល​។ ប្រសិនបើ​បុរស​រក្សាទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​កាន់តែ​យូរ​ប៉ុណ្ណា ហានិភ័យ​ដែល​ធ្វើឲ្យប៉ះពាល់​នឹង​កាន់តែ​ខ្ពស់​៕

ព័ត៌មានផ្សេងទៀត