ជឿ​ឬ​មិន​ជឿថា នៅលើKeyboardកុំព្យូទ័រ​របស់​អ្នក មាន​បាក់តេរី​ច្រើនជាង​ចាន​បង្គន់!

ដោយ៖ អ៊ុន សុខឡា 12-01-2018 10:06 am 1382

​មនុស្ស​មួយចំនួន ប្រហែល​គិតថា តុ​ធ្វើការ​របស់​ពួកគេ​ស្អាត​គ្មាន​មេរោគ​។ ប៉ុន្តែ​មិនមែន​បែបនេះ​ទេ តុ​ធ្វើការ​ក្នុង​ការិយាល័យ ក៏មាន​មេរោគ​ដែល​មើល​មិន​ឃើញនឹងភ្នែក​ទទេ​ដែរ​។ បើតាម​ការចុះផ្សាយ​ដោយ​គេហទំព័រ brightside.me លើ​តុ​ធ្វើការ​របស់​អ្នក អាចមាន​មេរោគ​ជាង​៤០០​ដង ច្រើនជាង​មេរោគ​នៅក្នុង​ចាន​បង្គន់​ទៅទៀត​។ បើ​គិតតែ​ពី Keyboard នៃ​កុំព្យូទ័រ​របស់​អ្នកមួយ​មុខ អាចមាន​បាក់តេរី​៧០​ភាគរយ ច្រើនជាង​បាក់តេរី​នៅក្នុង​ចាន​បង្គន់​។​

​ដូច្នេះ មាន​ការណែនាំ ឲ្យ​ចៀសវាង​យក​ចំណីអាហារ ញ៉ាំ​នៅលើ​តុ​ធ្វើការ ដែល​អាចធ្វើឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​សុខភាព​ផ្សេងៗ​។ អ្នក​គួរ​ថែរក្សា​បរិស្ថាន ក៏ដូចជា​បរិយាកាស​នៅ​កន្លែងធ្វើការ​ឲ្យបាន​ល្អ ដោយ​ជូត​សម្អាត​វា ព្រោះ​តុ​ធ្វើការ ជាទី​ដែល​អ្នក​ត្រូវ​អង្គុយ​ពេញ​មួយថ្ងៃ ស្ទើរ​ប្រហាក់ប្រហែល​នឹង​ពេលវេលា ដែល​អ្នកចំណាយ​នៅផ្ទះ​ដែរ​៕ 

ព័ត៌មានផ្សេងទៀត