មូលហេតុ​មិនគួរ អង្គុយ​គង​អន្ទាក់ខ្លា ក្មុង​រយៈពេល​យូរ​

ដោយ៖ អ៊ុន សុខឡា 11-01-2018 3:48 pm 1334

​ការ​អង្គុយ​គង​អន្ទាក់ខ្លា (​ការ​អង្គុយ​យក ក ជើង​ម្ខាង ដាក់​លើ​ក្បាលជង្គង់​ម្ខាង​ទៀត ) អាច​នឹង​បង្កើន​សម្ពាធ​ឈាម​ជង្គង់​។ សម្ពាធ​ឈាម​ខ្ពស់ អាច​បង្កើន​ហានិភ័យ​នៃ​ការ​គាំងបេះដូង ឬ​ជំងឺខ្សោយបេះដូង​។ ការ​អង្គុយ​បែបនេះ វា​ក៏​ដាក់​សម្ពាធ​លើ​សន្លាក់​ត្រគាក​ផងដែរ ហើយ​អាច​នាំឲ្យមាន​ឈាម​នៅក្នុង​ជើង នៅពេល​សរសៃឈាម​របស់អ្នក ត្រូវបាន​បង្ហាប់ ដែល​អាចបង្កើត​ជា​កំណក​ឈាម​។ វេជ្ជបណ្ឌិត​បានផ្តល់​អនុសាសន៍​ថា មិនគួរ​អង្គុយ​គង​អន្ទាក់ខ្លា​យូរ​ជាង ១០ ទៅ ១៥ នាទី​នោះទេ​។ យ៉ាងណា​មាន​ការណែនាំ​ទៀតថា អ្នក​គួរ​ក្រោក​ដើរ​បន្តិច បន្ទាប់ពី​អង្គុយ​គង​អន្ទាក់ខ្លា​៕

ព័ត៌មានផ្សេងទៀត