បង្កើនល្បឿន​សក់​ដុះ​កាន់តែ​លឿន​ទ្វេដងជាមួយ​វិធី​សាមញ្ញ​នេះ!

ដោយ៖ អ៊ុន សុខឡា 10-01-2018 5:23 pm 2094

​មាន​វិធី​ជាច្រើន​ដើម្បី​ថែរក្សា​សក់ ក៏ដូចជា​ពន្លឿន​ដល់ស​ក់​ឲ្យ​ដុះកា​ន់តែ​លឿន​។ តែ​តើ​អ្នក​បាន​សាកល្បង ប្រើប្រាស់​ខ្ទឹមបារាំង​ក្រហម ដើម្បី​ជួយ​ឲ្យ​សក់​ដុះ​កាន់តែ​លឿន​ហើយ​ឬ​នៅ​? 

​វិធី​ធ្វើ ៖ យក​ខ្ទឹមបារាំង​ក្រហម​ចិត​ជា​ចំណិត​ស្តើងៗ ហើយ​ដាក់​ក្រឡុក​ក្នុង​ម៉ាស៊ីន​ក្រឡុក បន្ទាប់ពី​ទទួលបាន​ល្បាយ​ខ្ទឹមបារាំង បន្ថែម​ទឹកឃ្មុំ​សុទ្ធ​១​ស្លាបព្រា​បាយ​ចូល រួច​ច្រប​ល់វា​ឲ្យ​សព្វ​ល្អ​។​

​វិធី​ប្រើ ៖ យក​ល្បាយ​ខ្ទឹមបារាំង​នេះ លាប​លើ​ស្បែកក្បាលនិងសក់​របស់​អ្នក រក្សាទុក​ក្នុង​រយៈពេល​២០​ទៅ​៣០​នាទី ចាំ​លាងជម្រះ ជាមួយ​សាប៊ូ​យ៉ាងហោចណាស់​២​ដង ដើម្បី​បំបាត់​ក្លិន​អាក្រក់​របស់​ខ្ទឹម​បារាំង​។ ក្នុង​រយៈពេល​១​ខែ​នឹង​ឃើញ​ពី​លទ្ធផល​៕

ព័ត៌មានផ្សេងទៀត