សញ្ញា​៥​យ៉ាងបង្ហាញថា​ អ្នក​គួរ​កាត់បន្ថយ​ជាតិ​ស្ករ​ជាបន្ទាន់​

ដោយ៖ អ៊ុន សុខឡា 10-01-2018 2:21 pm 1084

​ស្ករ​នរណា​ក៏​ចូលចិត្ត​ដែរ​។ នៅពេលដែល​អ្នក​ដាក់​ស្ករឬ​ភេសជ្ជៈ ដែលមាន​ជាតិ​ផ្អែម​ខ្លាំង ចូលក្នុង​មាត់​អ្នកទទួលបាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ខ្លាំងណាស់​។ ប៉ុន្តែ​អ្នក​ត្រូវតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ជាតិ​ស្ករ ទោះបី​វា​ឆ្ងាញ់​សម្រាប់​អ្នក​យ៉ាងណាក៏ដោយ ព្រោះ​ប្រសិនបើ​ញ៉ាំ​ស្ករ​ច្រើនពេក អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។ សញ្ញា​៥​យ៉ាង​ខាងក្រោម​នេះ បង្ហាញថា អ្នក​គួរ​កាត់បន្ថយ​ជាតិ​ស្ករ​ជាបន្ទាន់​!

​ឈឺ​ជំងឺ​ផ្តាសាយ​និង​គ្រុនក្តៅ​ញឹកញាប់ ៖ ស្ករ​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ដូច្នេះ​ធ្វើឲ្យ​ងាយ​នឹង​ផ្តាសាយ និង​គ្រុនក្តៅ​ជាដើម​។ ដូច្នេះ ការកាត់បន្ថយ​ការ​ទទួលទាន​ជាតិ​ស្ករ ក៏​ជួយ​កាត់បន្ថយ​នូវ​ហានិភ័យ នៃ​ការវិវត្ត​ទៅជា​ជំងឺ​មួយចំនួន​ផងដែរ​។​

​មាន​ចំណង់​ស្ករ​ខ្លាំង ៖ បើ​សង្កេតឃើញថា ខ្លួនឯង​មាន​ចំណង់​ជាតិ​ស្ករ​ខ្លាំង មានន័យថា អ្នកញៀន​ជាតិ​ស្ក​រហើយ​។​

​ឡើង​ទម្ងន់ ៖ ដោយសារ​ស្ករ​មិនមាន​ជាតិ​សរសៃ និង​ប្រូតេអ៊ីន វា​មិន​អាចធ្វើឲ្យ​អ្នក​មានអារម្មណ៍​ឆ្អែត​ពេញ​មួយថ្ងៃ​បានទេ​។ ញ៉ាំ​ស្ករ​កាន់តែច្រើន កាឡូរី​ក៏​កើនឡើង​កាន់តែច្រើន​ដែរ​។ 

ភ្នែកមាន​ពណ៌​ខ្មៅ​និង​មាន​បញ្ហា​ស្បែក ៖ ញ៉ាំ​ស្ករ​ច្រើន​នឹង​ធ្វើឲ្យ​កើតមុន និង​បញ្ហា​ស្បែក​ជាច្រើន​ផ្សេងទៀត​។ ផ្ទុយទៅវិញ ស្បែក​របស់​អ្នកនឹង​ស្អាត​ហើយ​ទន់ ប្រសិនបើ​អ្នក​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​។​

​កង្វះ​ថាមពល​និង​អស់កម្លាំង ៖ នៅពេល​អ្នក​អស់កម្លាំង អ្នក​គិតថា ញ៉ាំ​ជាតិ​ស្ករ​ចូល នឹង​ជំរុញ​ឲ្យ​អ្នកមាន​ថាមពល​ភ្លាមៗ​។ ជា​ការពិត វា​អាច​ជំរុញ​ថាមពល​ភ្លាមៗ​មែន ប៉ុន្តែ​វា​ធ្វើឲ្យ​អ្នក​មានកម្លាំង​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ថាមពល​ទាំងនោះ ត្រូវ​រលាយបាត់​មួយ​រំពេច ហើយ​អ្នក​ក៏មាន​អារម្មណ៍​ថា ​អស់​ថាមពល​និង​អស់កម្លាំង រយៈពេល​ស្ទើរ​ពេញ​មួយថ្ងៃ​៕​

ព័ត៌មានផ្សេងទៀត