ហេតុអ្វី មិនគួរ​លាង​សម្អាត​មុខលើសពី​២​ដង​ក្នុង​មួយថ្ងៃ?

ដោយ៖ អ៊ុន សុខឡា 09-01-2018 3:23 pm 2489

​ការលាង​សម្អាត​មុខ​ត្រូវបាន​គេ​ប្រៀបធៀប​ទៅនឹង​ការ​ញ៉ាំ​អាហារ​។ អាហារ​ប្រសិនបើ​អ្នក​ញ៉ាំ​ច្រើនពេក នឹង​បង្ក​ផលប៉ះពាល់​ដល់​រាងកាយ​។ ចំពោះ​ការលាង​សម្អាត​មុខ បើ​អ្នក​លាង​ច្រើនដង នឹង​បង្ក​ផលប៉ះពាល់​ដល់​ស្បែក​មុខ​។​

​យ៉ាងណា​មនុស្ស​ភាគច្រើន​គិតថា បើ​លាងមុខ​ច្រើនដង នឹង​ធ្វើឲ្យ​ស្បែក​មុខ​ពួកគេ​កាន់តែ​ស្រស់ស្អាត អាច​កម្ចាត់​បញ្ហា​មុន​ក្បាល​ខ្មៅ នៅលើ​ស្បែក​មុខ​របស់​ពួកគេ​ជាដើម​។ ប៉ុន្តែ​វា​មិន​ដូច្នេះ​នោះទេ ការលាង​សម្អាត​មុខ​លើសពី​២​ដង​ក្នុង​មួយថ្ងៃ អាច​នឹង​ធ្វើឲ្យ​ស្បែក​របស់​អ្នក​រលាក​។ 

​ជាទូទៅ គួរ​លាង​សម្អាត​ផ្ទៃមុខ​មួយថ្ងៃ​តែ​២​ដង​បាន​ហើយ គឺ​ម្តង​នៅពេល​ព្រឹក​ក្រោក​ពី​គេង ដើម្បី​សម្អាតបាក់តេរី ដែល​ប្រមូលផ្តុំ​លើ​ផ្ទៃមុខ​របស់​អ្នក អំឡុងពេល​គេង​ពេញ​មួយ​យប់ ហើយ​ម្តងទៀត​នៅ​ពេលយប់ ដើម្បី​លាង​សម្អាត គ្រឿងសម្អាង និង​កម្ទេចកម្ទី ធូលី​ផ្សេងៗ ដែល​រត់​មក​ប៉ះ​ផ្ទៃមុខ​របស់​អ្នក​ពេញ​មួយថ្ងៃ​។ 

​ការលាង​សម្អាត​មុខ​២​ដង​ក្នុង​មួយថ្ងៃ ជា​រឿង​ធម្មតា ហើយ​អាចជួយ​អ្នក​ក្នុង​ការថែរក្សា​ស្បែក​ឲ្យមាន​សុខភាព​ល្អ​។ ក្រោយ​លាងមុខ គួរ​បន្ថែម​ក្រែម​ផ្តល់សំណើម​ដល់​ស្បែក ដើម្បី​ទទួលបាន​ស្បែក​មុខ​កាន់តែ​ស្រស់ស្អាត ៕

ព័ត៌មានផ្សេងទៀត