ហេតុអ្វី មិនគួរ​ហាត់ប្រាណទាំងមុខ​នៅ​ប្រឡាក់​គ្រឿងសម្អាង?

ដោយ៖ អ៊ុន សុខឡា 08-01-2018 1:54 pm 666

​ហាត់ប្រាណ​ជា​ទម្លាប់​ល្អ ដែលផ្តល់ផលប្រយោជន៍ សម្រាប់​សុខភាព​និង​សម្រស់​។ មាន​ការណែនាំ​ថា គួរ​ហាត់ប្រាណ ឲ្យបាន​យ៉ាងហោចណាស់​៣០​នាទី​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​ទន្ទឹមនឹងនោះ មាន​ចំណុច​មួយចំនួន​ដែល​អ្នក​មិនគួរ​ធ្វើ មុន​និង​ក្រោយពេល​ហាត់ប្រាណ​ផងដែរ​។ បើតាម​ការចុះផ្សាយ​ដោយ​គេហទំព័រ www.shape.com.sg អ្នក​មិនគួរ​ហាត់ប្រាណ ទាំងមុខ​ប្រឡាក់​គ្រឿងសម្អាង​នោះទេ​។​

​នៅពេល​ហាត់ប្រាណ​ចេញ​ញើស ជាធម្មតា រន្ធ​ញើស​របស់​អ្នកបើក​ធំ​បន្តិច ដូច្នេះ​ជា​ហានិភ័យ​មួយ​ដែល គ្រឿងសម្អាង នឹង​ចូលទៅ​បិទ​រន្ធ​ញើស​កំពុង​ចំហ ធ្វើឲ្យ​ស្ទះ​មិនអាច​បញ្ចេ​ញញើស​បា​ន ហើយ​ថែមទាំង​ស្រូប​ចូល នូវ​ផលិតផល​លាបមុខ​ទៅក្នុង​ស្បែក ដែល​អាចធ្វើឲ្យ​អ្នក​កើតមុន​។ ដូនេះ អ្នកគួ​រលាង​សម្អាតផ្ទៃ​មុខ​ឲ្យ​ស្អាត មុន​ចាប់ផ្តើម​ជាមួយ​ការ​ហាត់ប្រាណ​៕

ព័ត៌មានផ្សេងទៀត