មុខខ្លាញ់​ច្រើន​គួរ​ចៀសវាង​ញ៉ាំ​អាហារ​ទាំងនេះ!

ដោយ៖ អ៊ុន សុខឡា 02-01-2018 7:03 pm 736

​ស្បែក​មុខខ្លាញ់​ងាយ​កើតមុន និង​មុន​ក្បាល​ខ្មៅ​។ អ្នកខ្លះ​មាន​ស្បែក​មុខខ្លាញ់​ពី​ធម្មជាតិ ប៉ុន្តែ​មនុស្ស​មួយចំនួន​ផ្សេងទៀត ស្បែក​មាន​ជាតិ​ខ្លាញ់ ដោយសារ​កត្តាបរិស្ថាន របប​អាហារ និង​របៀប​រស់នៅ​។ សម្រាប់​បញ្ហា​ខ្លះ ការផ្លាស់ប្តូរ​របប​អាហារ ក៏​អាច​កែលម្អ​និង​ព្យាបាល​បានដែរ​។ ខាងក្រោម​នេះ​ជា​អាហារ​មួយចំនួន ដែល​អ្នកមាន​ស្បែក​មុខខ្លាញ់​គួរ​ចៀសវាង​ញ៉ាំ ! 

​ផលិតផល​ទឹកដោះគោ ៖ ទឹកដោះគោ​និង​ផលិតផល​ទឹកដោះគោ មិនល្អ​សម្រាប់​អ្នកមាន​ស្បែក​មុខខ្លាញ់​នោះទេ​។ វា​អាច​ធ្វើឲ្យមាន​ផលប៉ះពាល់​អាក្រក់ សម្រាប់​ស្បែក​មុខខ្លាញ់ គឺ​បញ្ហា​ទាក់ទង​នឹង​មុននឹង​ធ្វើឲ្យ​ស្បែក​មុខឆាប់​ចាស់​។ ជំនួស​ឲ្យ​ការញ៉ាំ​អាហារ​ប្រភេទ​នេះ ដោយ​ងាក​មក​ញ៉ាំ​បន្លែ​បៃតង​វិញ​។​

​កុំ​បន្ថែម​ស្ករ​ក្នុង​អាហារ ៖ ដំណើរ ប្រតិបត្តិការ​របស់​ស្ករ​នឹង​រុញច្រាន​ឲ្យមាន​ការផលិត​ជាតិ​ខ្លាញ់កា​ន់តែ​ច្រើន ហួសប្រមាណ ដែល​ធ្វើឲ្យ​ស្បែក​មុខប្រឈម​នឹង​ការកើតមុន​។​

​សាច់​ខ្លាញ់ ៖ សាច់​ក្រហម​លាយ​ខ្លាញ់ និង​សាច់​លាយ​ខ្លាញ់ ដូចជា សាច់​ចៀម សាច់ជ្រូក និង​សាច់គោ​ជាដើម​សម្បូរ​ទៅដោយ​ខ្លាញ់​។ សាច់​ខ្លាញ់​ទាំងនេះ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ខ្លាញ់ និង​កូលេ​ស្តេ​រ៉ុល ដែលមាន​ឥទ្ធិពល​លើ​ស្បែក​របស់​អ្នក​ដែរ​។ 

​អាហារសម្រន់​រសជាតិ​ប្រៃ ៖ ចំណិត​ដំឡូង និង​នំ​ផ្សេងៗ​ដែលមាន​រសជាតិ​ប្រៃ អាច​បង្ក​ជាការ​រលាក ចំពោះ​ស្បែក​មុខ​ដែល​សម្បូរ​ខ្លាញ់​៕

ព័ត៌មានផ្សេងទៀត