ថ្នាំ​អាស្ពីរីន​ ក៏​អាចជួយ​កម្ចាត់​អង្គែ​បានដែរ​

ដោយ៖ អ៊ុន សុខឡា 31-12-2017 4:02 pm 3601

​អង្គែ​ស្បែកក្បាល គឺជា​បញ្ហា​មួយទៀត ដែល​មិន​ត្រឹមតែ​ស្ត្រី​ប៉ុណ្ណោះ​ទេ​បាន​ជួបប្រទះ ប៉ុន្តែ​សម្រាប់​បុរសៗ​ក៏​ជួប​បញ្ហា​អង្គែ​នេះដែរ​។ មាន​វិធី​ជាច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​អង្គែ​ស្បែកក្បាល ប៉ុន្តែ​តើ​អ្នក​ធ្លាប់បាន​សាកល្បង​ប្រើប្រាស់​ថ្នាំ អាស្ពីរីន ( aspirin )​ហើយ​ឬ​នៅ​។ 

វិធី​ធ្វើ ៖ ដំបូង​យក​ថ្នាំ​អាស្ពីរីន​២​គ្រាប់​កិន​ឲ្យ​ម៉ត់ ហើយ​ផ្សំ​ជាមួយ​សាប៊ូ ដែល​អ្នក​ប្រើ​សម្រាប់​កក់សក់​ជាប្រចាំ មក​កក់សក់​តាម​ទម្លាប់​ធម្មតា ហើយ​ទុកចោល​រយៈពេល​ប្រហែល​២​នាទី មុន​លាងជម្រះ​ជាមួយ​ទឹក​និង​សាប៊ូ​ធម្មតា​។  ធ្វើ​បែប​នេះ អ្នកនឹង​លែងមាន​អារម្មណ៍ រមាស់​ស្ងួត​និង​រលាក ស្បែកក្បាល​របស់​អ្នក​ទៀតហើយ​៕

ព័ត៌មានផ្សេងទៀត