កម្ចាត់​រង្វង់​ភ្នែក​ខ្មៅ​ជាមួយ​ត្រសក់​និង​ក្រូចឆ្មារ​

ដោយ៖ អ៊ុន សុខឡា 07-12-2017 6:30 pm 402

​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ បានធ្វើឲ្យ​បាត់បង់​សម្រស់​របស់​អ្នកមួយផ្នែក​។ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទៃមុខ​ប្រភេទ​នេះ អ្នក​អាច​សាកល្បង​អនុវត្ត​វិធី​ងាយៗ​ទាំងពីរ​នេះ ដោយ​ប្រើ​ត្រសក់​និង​ក្រូចឆ្មារ​។​

វិធី​ទី​១ ៖ ចិត​ត្រសក់​ជា​ចំណិត​ស្តើងៗ ហើយ​ដាក់​វា​ក្នុង​ទូទឹកកក​ឲ្យ​ត្រជាក់ យកមក​បិទ លើ​បរិវេណ​រង្វង់​ភ្នែក​ដែល​ខ្មៅ រយៈពេល​១០​ទៅ​១៥​នាទី ហើយ​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ ធ្វើបែបនេះ​ពីរដង​ក្នុង​មួយថ្ងៃ យ៉ាងហោចណាស់​រយៈពេល​មួយ​សប្តាហ៍ អ្នកនឹង​សង្កេតឃើញ​ការផ្លាស់ប្តូរ​។​

​វិធី​ទី​២ ៖ យក​ទឹក​ត្រសក់​និង​ទឹក​ក្រូចឆ្មា​រលាយ​បញ្ចូល​គ្នា ហើយ​ប្រើប្រាស់​សំឡី​ជ្រលក់ រួច​យកមក​ជូត​លើ​បរិវេណ​រង្វង់​ភ្នែក​ខ្មៅ ទុកចោល​រយៈពេល​១៥​នាទី ចាំ​លាងជម្រះ​ជាមួយ​ទឹក​ធម្មតា​។ ធ្វើបែបនេះ​ម្តង​ក្នុង​មួយថ្ងៃ រយៈពេល​៨​ឬ​១០​ថ្ងៃ អ្នកនឹង​សង្កេតឃើញ​ការផ្លាស់ប្តូរ នៃ​រង្វង់​ភ្នែក​របស់​អ្នក​ដែល​ខ្មៅ​មក​ជាធម្មតា​វិញ​បន្តិច​ម្តងៗ​៕

ព័ត៌មានផ្សេងទៀត