បើ​ឃើញ​ច្រមុះ​របស់​អ្នក លេចឡើង​នូវមុន​ក្បាល​ខ្មៅ​បែបនេះ តើ​ធ្វើ​ដូចម្តេច ?

ដោយ៖ អ៊ុន សុខឡា 07-12-2017 5:13 pm 1472

​ប្រសិនបើ​ផ្នែក​ណាមួយ​នៃ ផ្ទៃមុខ​ដ៏​ស្រស់​ផូផង់​របស់អ្នក ស្រាប់តែ​លេចឡើង​នូវ​បញ្ហា​ផ្សេងៗ ដូចជា​មុន ឬ​មុន​ក្បាល​ខ្មៅ​ជាដើម​នោះ អ្នក​ប្រាកដ​នៅ​មិន​សុខ​នោះទេ​។ អ្នកដឹង​ហើយ​ថា ការ​ប៉ះ ឬ​អង្អែល និង​យក​មុនចេញ​មិន​ត្រឹមត្រូវ នឹង​ធ្វើឲ្យមាន​បញ្ហា​លើ​ផ្ទៃមុខ​កាន់តែខ្លាំង​បន្ថែមទៀត​។ មាន​វិធី​តាមបែប​ធម្មជាតិ ជាច្រើន​ដែល​អាចជួយ​អ្នក​បាន​។ ខាងក្រោម​នេះ​ ជា​វិធី​សម្អាត​មុន​ក្បាល​ខ្មៅ ដែល​អ្នក​អាចធ្វើ​វា​ដោយ​ខ្លួនឯង​។​

​ដំបូង​យក​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​មួយ លាយ​ជាមួយ​ទឹកឃ្មុំ ច្របល់​ឲ្យ​ស​ព្វលាប​លើ​ផ្ទៃមុខ ទុកឲ្យ​ស្ងួត​ហើយ​លាងជម្រះ​ជាមួយទឹក​ក្តៅឧណ្ណៗ​ជាការ​ស្រេច​។​

​សូមបញ្ជាក់ថា ផ្នែក​ពណ៌​ស​នៃ​ស៊ុត មានលទ្ធភាព​កម្ចាត់​មុន​ក្បាល​ខ្មៅ និង​ភ្ជិតរ​ន្ធ​ញើស ហើយ ទឹកឃ្មុំ លក្ខណៈសម្បត្តិ​របស់​វា ​គឺ​ផ្តល់​សំណើម​ដល់​ស្បែក​៕

ព័ត៌មានផ្សេងទៀត