ស្រា​បៀរក៏​អាច​ប្រើ​ជា​ម៉ាសថែរក្សាផ្ទៃមុខ​បានដែរ !

ដោយ៖ អ៊ុន សុខឡា 06-12-2017 6:38 pm 328

​ធ្លាប់តែ​ប្រើប្រាស់​ផ្លែឈើ​ផ្សេងៗ ដើម្បី​បង្កើតជា​ម៉ាស​បិទ​លើ​ផ្ទៃមុខ តែ​ឥឡូវ​សូម​ណែនាំ​លោកអ្នក​ពី​ម៉ាស​ផ្សំ​ពី​ស្រា​បៀរ​វិញ​ម្តង​។ ស្រា​បៀរ​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ការពារ​ស្បែក​ចាស់​ជាង​វ័យ​។ 

​ដំបូង​យក​ស្រា​បៀរ ១​ស្លាបព្រា​បាយ លាយ​ជាមួយ​ស៊ុត​ស​១​គ្រាប់ និង​ប្រេង​អាល់​ម៉ុន ៣ តំណក់ ច្របល់​ចូលគ្នា​ឲ្យ​សព្វ​ល្អ ហើយ​យកមក​លាប​លើ​ផ្ទៃមុខ របស់​អ្នក​ទុកចោល​រយៈពេល​១០​នាទី ហើយ​លាងជម្រះ​ចេញ​។ អនុវត្ត​បែបនេះ​មួយ​សប្តាហ៍​២​ដង ដើម្បី​ទទួលបាន​ស្បែក​ស្រស់ស្អាត​៕


ព័ត៌មានផ្សេងទៀត