ដឹង​ទេ​ថាសម្អាត​ខោ អាវ​ក្នុង​បែបណា​ទើប​ត្រឹមត្រូវ?

ដោយ៖ អ៊ុន សុខឡា 06-12-2017 6:10 pm 539

​ការសម្អាត​ខោ អាវ​ក្នុង ជាពិសេស​ខោ​ក្នុង និង​អាវ​ក្នុង​របស់​នារីៗ ពិតជា​មាន​សារសំខាន់​ណាស់ ដោយសារ​វា​នៅ​រឹប​ជាប់​ស្បែក​របស់​អ្នក​ដោយផ្ទាល់​រាល់ថ្ងៃ​។ ប្រសិនបើ​អ្នក សម្អាត​វា​មិន​បានល្អ​នោះទេ នឹង​បង្កបញ្ហា​ដល់​សុខភាព​ស្បែក​របស់​អ្នក ជាពិសេស​នឹង​ប៉ះពាល់​ដល់​កន្លែង​ឯកជន​របស់​អ្នក​ផងដែរ​។ 

​ដើម្បី​សម្អាត​ខោ​ក្នុង​និង​អាវ​ក្នុង​ល្អ​និង​ត្រឹមត្រូវ អ្នក​គួរ​សម្អាត​វា​ជាមួយ​ទឹ​កក្តៅ ល្អ​ជាង​ទឹក​ត្រជាក់ ព្រោះ​ទឹក​ក្តៅ​នឹង​ចូលទៅ​សម្លាប់​បាក់តេរី ដែល​តោង​ជាប់​ខោអាវ​ក្នុង​របស់​អ្នក​បាន​យ៉ាង​ល្អ​។ ធ្វើ​ដូច្នេះ មេរោគ​ដែល​មើល​មិន​ឃើញនឹងភ្នែក​ទទេរ​ត្រូវ​បានសម្លាប់ នឹង​ធ្វើឲ្យ​អ្នក​ចៀសវាង​ការឆ្លង​មេរោគ ហើយ​កន្លែង​ឯកជន​របស់​អ្នកនឹង​រក្សាបាន​នូវ​ភាព​ស្អាត​ល្អ​ផងដែរ​៕ 

ព័ត៌មានផ្សេងទៀត