វិធី​ងាយៗ​កម្ចាត់​កែងដៃ​និង​ជង្គង់​ខ្មៅ​

ដោយ៖ អ៊ុន សុខឡា 05-12-2017 4:38 pm 746

​សម្រាប់​អ្នក​ដែលមាន​បញ្ហា​កែងដៃ​និង​ជង្គង់​ខ្មៅ អាច​សាកល្បង​អនុវត្ត​វិធី​ងាយៗ​ខាងក្រោម​។ អ្វីដែល​អ្នកត្រូវការ​ដើម្បី​កម្ចា​ត់​បញ្ហា​នេះ គឺ​ក្រូចឆ្មារ​និង​ទឹកឃ្មុំ​។ 

​ដំបូង លាបទឹក​ក្រូចឆ្មារ​នៅលើ​កែងដៃ​និង​ជង្គង់​របស់​អ្នក ហើយ​យក​ចំណិត​ក្រូចឆ្មារ ញី​លើ​បរិវេណ​មាន​បញ្ហា ចន្លោះ​ពី​២​ទៅ​៣​នាទី ហើយ​ទុក​វា​ចោល​រយៈពេល​២០​នាទី​បន្ថែមទៀត ចាំ​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ បន្ទាប់មក លាប​ផលិតផល​ផ្តល់​សំណើម​ដល់​ស្បែក ដើម្បី​កុំឲ្យ​ស្បែក​ស្ងួត​។​

​វិធី​មួយទៀត​ស្រដៀង​គ្នា​នេះ​គឺ ច្របាច់​ទឹក​ក្រូចឆ្មារ​មួយ​ចំណិត លាយ​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ ហើយ​យកមក​លាប​លើ​កែងដៃ​និង​ជង្គង់​ដែលមាន​បញ្ហា រយៈពេល​២​ទៅ​៣​នាទី ហើយ​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​៕

ព័ត៌មានផ្សេងទៀត