ទឹកឃ្មុំ​និង​ទឹកដោះគោ រូបមន្ត​ព្យាបាល​សក់​ស្ងួត​

ដោយ៖ អ៊ុន សុខឡា 04-12-2017 3:03 pm 474

​បច្ចុប្បន្ន​មនុស្ស​ភាគច្រើន បាន​ជួបប្រទះ​បញ្ហា​សរសៃសក់ រួមមាន​សក់​ជ្រុះ និង​សក់​ស្ងួត​ជាដើម​។ ត្បិត​មាន​ផលិតផល​ថែរក្សា​សរសៃសក់​ជាច្រើន ដាក់លក់​នៅលើ​ទីផ្សារ​ក៏ដោយ ប៉ុន្តែ​មាន​វិធីសាស្ត្រ ដោះស្រាយ​បញ្ហា​នេះ តាមបែប​ធម្មជាតិ​ផងដែរ​។​

​ដំបូង​អ្នកយក​ទឹកឃ្មុំ​១​ទៅ​២​ស្លាបព្រា លាយ​ជាមួយ​ទឹកដោះគោ​កន្លះ​ពែង ( បរិមាណ​គ្រឿងផ្សំ​ទាំងពីរ​នេះ វា​ប្រែប្រួល​ទៅតាម​សក់តិចឬច្រើន​)​។ បន្ទាប់ពី​ច្របល់​ចូលគ្នា​សព្វ​ហើយ យក​ល្បាយ​នេះ​មក​លាប​លើ​សក់ និង​ម៉ាស្សា​ស្បែកក្បាល ទុកចោល​រយៈពេល​២០​នាទី រួច​លាងជម្រះ​ទៅតាម​ទម្លាប់​របស់​អ្នក​។ ធ្វើបែបនេះ នឹង​ធ្វើឲ្យ​សរសៃសក់​របស់​អ្នក​ទន់ រលោង​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត