ញ៉ាំ​ទឹកបាយ​រាល់ថ្ងៃផ្តល់​អត្ថប្រយោជន៍ដល់​សុខភាព​និង​សម្រស់ !

ដោយ៖ អ៊ុន សុខឡា 28-11-2017 5:01 pm 1101

​ដោយសារតែ ផលិតផល​សម្បូរបែប​នៅលើ​ទីផ្សារ មនុស្ស​មួយចំនួន​បាន​មើលរំលង និង​មួយចំនួនទៀត មិន​បានដឹង​ពី​អត្ថប្រយោជន៍​របស់​ទឹកបាយ ។ ទឹកបាយ​មាន​អត្ថប្រយោជន៍ ទាំង​សម្រាប់​សុខភាព​និង​សម្រស់​។ តើ​មាន​អ្វីខ្លះ​?

 ទឹកបាយ​ជួយ​កុំឲ្យ​ទល់លាមក ៖  ទឹកបាយ​ផ្ទុក​ទៅដោយ​កាក​សរសៃ​ហ្វាយ​បឺ ដែលមាន​ប្រយោជន៍​បំផុត​សម្រាប់​ចលនា​របស់​ពោះវៀន​។​

​ទឹកបាយ​ជា​ប្រភព​ថាមពល​ដ៏​ល្អ​បំផុត ៖ ទឹកបាយ​ផ្ទុក​ទៅដោយ​ជាតិ​កាបូន​អ៊ី​ត្រាត​។ រាងកាយ​មនុស្ស​ត្រូវកា​រ​កាបូន​អ៊ី​ត្រាត​នេះ ដើម្បី​ជំរុញ​ថាមពល​របស់​ពួកគេ​ពេញ​មួយថ្ងៃ​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​អស់កម្លាំង និង​នឿយហត់​ខ្លាំង គួរ​ញ៉ាំ​ទឹកបាយ ព្រោះ​វា ប្រៀបដូចជា​ឱសថ​ផ្តល់​ថាមពល​ដល់​អ្នក​យ៉ាង​អស្ចារ្យ​។ ដើម្បី​ផ្តល់​ថាមពល​ដល់​អ្នក​ពេញ​មួយថ្ងៃ គួរ​ញ៉ាំ​ទឹកបាយ​មួយ​កែវ មុន​ញ៉ាំ​អាហារ​ពេលព្រឹក​។ 

​ព្យាបាល​ជំងឺ​ដែល​ឆ្លងតាម​វីរុស ៖  ទឹកបាយ​ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​គ្រុ​នក្តៅ ព្រោះ​វា​បាន​ស្តារ​នូវ​ការបាត់បង់​សារជាតិ​ចិញ្ចឹម និង​ការបាត់បង់​សារធាតុ​រាវ​ពី​រាងកាយ​។ បន្ថែម​លើ​នេះ ទឹកបាយ​នឹង​ជួយ​ពន្លឿន​ដល់​ដំណើរការ​ព្យាបាល​ជំងឺ ដែល​ធ្វើឲ្យ​អ្នកជំងឺ​ឆាប់​ជាសះស្បើយ ពី​ជំងឺ​ដែល​ឆ្លងតាម​វីរុស​ផងដែរ​។​

 ទឹកបាយ​ជួយ​បំបាត់​អាការៈ​រាគរូស ៖ ទឹកបាយ​ជា​ឱសថ​ស័ក្តិ​សិទ្ធ​សម្រាប់​ព្យាបាល​ការ​រាគ​រូស​។ ទឹកបាយ​មាន​សុវត្ថិភាព ១០០ ភាគរយ សម្រាប់​ក្មេង​តូចៗ និង​សូម្បី​ទារក ដែល​ងាយ​នឹង​កើត​រាគរូស​។ តាម​ការសិក្សា​ថ្មីៗ​នេះ ទឹកបាយ​អាច​បំបាត់​ការ​រាគរូស​ចំពោះ​ទារក​យ៉ាង​មាន​ប្រសិទ្ធភាព​។​

ទប់ស្កាត់​ការកើត​ជំងឺមហារីក ៖ ញ៉ាំ​ទឹកបាយ​ញឹកញាប់​នឹង​ជួយ​ឲ្យ​សរីរាង្គ​របស់​អ្នក មាន​ថាមពល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កាចៗ ដូចជា មហារីក​ជាដើម​។ មាន​ន​ន័យ​ថា ទឹកបាយ​អាចជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក​។​

​ទប់ស្កាត់​ជំងឺ​បាត់​ការចងចាំ ៖ ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញថា ការ​ញ៉ាំ​ទឹកបាយ ដែល​ស​ម្រឹត​ពី​បាយ​ដាំ​ពុះ​នោះ អាច​ទប់ស្កាត់​ការកើត​ជំងឺ​បាត់បង់​ការចងចាំ​។ 

​ធ្វើឲ្យ​ស្បែក​របស់អ្នក​ស្រស់ស្អាត និង​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ ​៖ ទឹកបាយ​ផ្ទុក​ទៅដោយ​សារធាតុ Oryzanol ដែលមាន​ប្រសិទ្ធភាព អាច​ទប់ស្កាត់​ស្បែក​ពី កាំរស្មី​យូ​វី​របស់​ព្រះអាទិត្យ​៕

ព័ត៌មានផ្សេងទៀត