វិធី​ងាយៗដើម្បី​កម្ចាត់​បាក់តេរី​ក្នុង​មាត់និង​ខ្យល់​ដង្ហើម​អាក្រក់​

ដោយ៖ អ៊ុន សុខឡា 24-11-2017 6:58 pm 1027

​ប្រេង​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការធ្វើឲ្យ​ធ្មេញរបស់​អ្នក​សតាម​បែប​ធម្មជាតិ និង​ជួយ​ឲ្យ​អញ្ចាញ​របស់​អ្នកមាន​សុខភាព​ល្អ​ផងដែរ​។ បន្ថែម​លើ​នេះ ប្រេង​ក៏​ជួយ​កម្ចាត់​បាក់តេរី​អាក្រក់ និង​ធ្វើឲ្យ​ខ្យល់​ដង្ហើម​ល្អ​។​

​ដំបូង​អ្នកយក​ប្រេង​ដែល​អ្នក​ចូលចិត្ត ដូចជា ប្រេង​បន្លែ ប្រេង​ដូង ប្រេង​ល្ងរ និង​ប្រេង​អូ​លីវ​។ ជ្រើសរើស​ប្រភេទ​ប្រេង​ណាមួយ ហើយ​ចាក់​វា​១​ឬ​២​ស្លាបព្រា​ព្រា​បាយ ដាក់​ចូលក្នុង​មាត់​របស់​អ្នក តែ​កុំ​លេប​វា​ចូលក្នុង​ពោះ គឺ​ត្រូវ​ខ្ពុលមាត់រ​បស់អ្នកជា​មួយ​ប្រេង​នេះ ក្នុង​រយៈពេល​២​នាទី ហើយ​ខ្ជាក់​ចេញ សម្អាត​មាត់​របស់​អ្នក​ជាមួយ​ទឹក​។ ចុងក្រោយ អ្នក​ត្រូវ​ដុសធ្មេញ​របស់​អ្នក​តាម​ទម្លាប់​។​

​បញ្ជាក់ ៖ វិធីសាស្ត្រ​សម្អាត​ខ្យល់​ដង្ហើម​និង​បាក់តេរី​នៅក្នុង​មាត់​ខាងលើនេះ អ្នក​ត្រូវធ្វើ​នៅពេល​ព្រឹក​ភ្ញាក់​ពី​គេង មិនទាន់​ញ៉ាំ​អាហារ ឬ​មុន​ចូល​គេង រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​១​សប្តាហ៍ អ្នកនឹង​សង្កេតឃើញ​លទ្ធផល​៕

ព័ត៌មានផ្សេងទៀត