សញ្ញា​បញ្ជាក់ថា គេង​មិន​គ្រប់គ្រាន់និង​ដំណោះស្រាយ​

ដោយ៖ អ៊ុន សុខឡា 17-11-2017 7:41 pm 528

​ឈប់​មើលរំលង​ការ​គេង​តទៅទៀត ព្រោះ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​។ ខាងក្រោម​នេះ ជា​សញ្ញា​បញ្ជាក់ ពី​ការ​គេង​មិន​គ្រប់គ្រាន់និង​ផល​លំបាក​!

​អស់កម្លាំង​នៅពេល​ថ្ងៃ ៖ កត់សំគាល់ថា ខ្លួនឯង​ស្ងាប​ញឹកញាប់ ឬ​មាន​ចំណង់​កាហ្វេ​ខ្លាំង ឬ​មាន​អារម្មណ៍​ចង់​គេង​ពេល​ថ្ងៃ​ខុសធម្មតា​។ ទាំងនេះ គឺជា​សញ្ញា​ចង់​ប្រាប់​អ្នក​ថា អ្នក​គេង​ពេលយប់​មិន​គ្រប់គ្រាន់​។​

​អារម្មណ៍​មិន​មូល ធ្វើ​អ្វី​ចេះតែ​ខុស ៖ គេង​យប់​មិន​គ្រប់គ្រាន់ ធ្វើឲ្យ​កើតមាន​កំហុស​នៅពេល​ថ្ងៃ​កាន់តែច្រើន​។​

​ឡើង​ទម្ងន់ ៖ ការ​គេង​មាន​ឥទ្ធិពល​លើ​អ័រម៉ូន​ទាំងពីរ​គឺ ghrelin និង leptin ដែល​ទទួលខុសត្រូវ ក្នុង​ការគ្រប់គ្រង​ចំណង់​អាហារ​។ នៅពេលដែល​អ័រម៉ូន​ទាំងនេះ មាន​បញ្ហា រាងកាយ​របស់​អ្នក នឹងមាន​ទំនោរ​ចង់​ញ៉ាំ​ច្រើន លើស​តម្រូវការ ហើយ​ទម្ងន់​របស់​អ្នក​អាច​កើនឡើង​ផងដែរ​។ ក្រៅពីនោះ​គេង​មិន​គ្រប់​នៅ​ពេលយប់ អាចធ្វើឲ្យ​អ្នក ថប់​បារម្ភ​និង​ការធ្លាក់​ទឹកចិត្ត​ផងដែរ​។

ដំណោះស្រាយ​ពេល​អ្នក​ពិបាក​គេង​នៅ​ពេលយប់​

​ញ៉ាំ​ទឹកដោះគោក្តៅៗ ៖ ជាតិ​កាល់ស្យូម​ដែល​រកឃើញ​នៅក្នុង​ទឹក​ដោះ អាចជួយ​ដល់​ខួរក្បាល​ក្នុង​ការបង្កើត​អ័រម៉ូន Melatonin  ដែល​វា​ធ្លាប់​តែមាន​នាទី​ជួយ​សម្រួល​ដល់​ការ​ងងុយគេង​។ កាលណា​អ័រម៉ូន​មួយ​នេះ​មាន​តិច វា​អាច​នឹង​ធ្វើឲ្យមាន​ជំងឺ​បាក់ទឹកចិត្ត កើត​មហារីក ធាត់​ជ្រុល ជំងឺ​បេះដូង និង​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ ប្រសិនបើ​អ្នក​មិនអាច​ញ៉ាំ​ទឹកដោះគោ​មួយ​កែវ​ទេ គួរ​ព្យាយាម​ញ៉ាំ​ទឹក​សណ្តែក​។​

​ញ៉ាំ​អាហារសម្រន់ ៖ ញ៉ាំ​អាហារ​ច្រើនពេក​នៅពេល​គេង​មិនល្អ​នោះទេ​។ ដូច្នេះ គួរ​ញ៉ាំ​អាហារ​តែ​បន្តិច​បាន​ហើយ និង​គួ​រញ៉ាំ​៣០​នាទី​មុន​គេង​។​

​ញ៉ាំ​អាហារ​ដែល​ផ្ទុក​ជាតិ​កាល់ស្យូម ៖ អាហារ​ទាំងនោះ​មានដូចជា គ្រាប់​ល្ពៅ បន្លែ​បៃតង ស្ពៃ spinach និង​សូកូឡា​ពណ៌​ខ្មៅ​។​

​ផ្កា​ឡាវែ​ន​ឌ័​រ (lavender) ៖ ផ្កា​ឡា​វេនឌ័​រ មាន​សមត្ថភាព​បន្ថយ​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​ដែល​ជួយ​ឲ្យ​អ្នកគេង​លក់​ស្កប់ស្កល់​។ នៅ​ក្នុងនោះ ក៏មាន​ការណែនាំ​ឲ្យប្រើ​ផ្កា​ឡា​វេនឌ័​រ សម្រាប់​ការ​ងូតទឹក មុនពេល​ចូល​គេង​ផងដែរ ព្រោះ​វា​នឹង​ជួយ​សម្រួល​ដល់​ការ​គេង​៕

ព័ត៌មានផ្សេងទៀត