ស្លាក់ឆ្អឹងត្រី​គួរ​ធ្វើ​ដូចម្តេច មុន​ទៅ​ជួប​​ជាមួយ​គ្រូពេទ្យ​

ដោយ៖ អ៊ុន សុខឡា 14-11-2017 7:23 pm 1899

​សាច់​ត្រី​មាន​សារសំខាន់​សម្រាប់​សុខភាព ព្រោះ​វា​ជា​ប្រភព​អាស៊ីត​ខ្លាញ់ អូ​មេហ្គា​3 និង​ប្រូតេអ៊ីន ដែល​ល្អ​សម្រាប់​សុខភាព​។ ទោះជា​យ៉ាងណាក៏ដោយ ការ​ទទួលទាន​សាច់​ត្រី​មិន​ត្រឹមត្រូវ អាច​នាំអោយ​ឆ្អឹង​របស់​វា​ជាប់​បំពង់ក​របស់​អ្នក​។ ដើម្បី​ចៀសវាង​បញ្ហា​ស្លាក់ឆ្អឹងត្រី​កើតឡើង អ្នក​គួរ​តែពិនិត្យ​ឲ្យបាន​ល្អិតល្អ​ន់​មុន​ញ៉ាំ​សាច់​ត្រី​។ យ៉ាងណា​មាន​វិធី​មួយចំនួន​អាចជួយ​អ្នក ដើម្បី​ដោះស្រាយ​បញ្ហា​ស្លាក់ឆ្អឹងត្រី មុន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​។​

​ចេក​ទុំ ៖ ខាំ​វា​ជា​កំណាត់​ធំៗ​ហើយ​លេប​។​

អំបិល​និង​ទឹក ៖ យក​ទឹក​កន្លះ​កែវ​ហើយ​បន្ថែម​បរិមាណ​អំបិល​បន្តិច ហើយ​ញ៉ាំ​ទឹក​នេះ​។​

​ក្អក ៖ បើ​ឆ្អឹង​ត្រី​មិន​ចាក់​ចូល​ជ្រៅ​ទៅក្នុង​សាច់​បំពង់ក​ទេ អ្នក​គ្រាន់តែ​ក្អក​ក៏​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ភ្លាមៗ​ដែរ​។​

​បាយ ៖ លេប​ពំនូត​បាយ ( គិតថា​អាច​លេប​ដោយ​គ្មាន​បញ្ហា ) ដើម្បីឲ្យ​ឆ្អឹងត្រី​រអិល​ទៅតាម​ដុំ​បាយនេះ​។​

​ប្រេង​អូ​លីវ ៖ ញ៉ាំ​ប្រេង​អូ​លីវ ព្រោះ​វា​អាច​នឹង​ជួយ​បន្ទន់​ឆ្អឹង​ត្រី​ដែល​នៅជាប់​បំពង់ក​។​

​ទៅ​ជួប​គ្រូពេទ្យ ៖ ប្រសិនបើ ឆ្អឹង​ត្រី​នៅជាប់​បំពង់ក​របស់​អ្នក មិនអាច​យកចេញ​បាន បន្ទាប់ពី​ប្រើប្រាស់​ដំណោះស្រាយ​ផ្សេងៗ និង​កត់សម្គាល់ថា​មាន​ឈាម​មួយចំនួន​ហូរ​ធ្លាក់​មក អ្នក​គួរ​ប្រញាប់ ទៅរក​ជំនួយ​ពី​គ្រូពេទ្យ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ភ្លាមៗ ចៀសវាង​មាន​បញ្ហា​ដល់​បំពង់ ក ធ្ងន់ធ្ងរ​៕


ព័ត៌មានផ្សេងទៀត