ទឹកខ្មេះ​ផ្លែ​ប៉ោម​​និង​ម្សៅ​សូ​ដា ​រូបមន្ត​កម្ចាត់​ស្នាម​មុន​​លើ​ផ្ទៃមុខ​

ដោយ៖ អ៊ុន សុខឡា 14-11-2017 7:00 pm 439

​តើ​ទឹកខ្មេះ​ផ្លែ​ប៉ោម​និង​ម្សៅ​សូ​ដា ជួយ​កម្ចាត់​ស្នាម​លើ​ផ្ទៃមុខ​របស់​អ្នក​ដោយ​របៀប​ណា ? សូម​សាកល្បង​អនុវត្ត​រូបមន្ត​ខាងក្រោម​!

​គ្រឿងផ្សំ ៖ ទឹកខ្មេះ​ផ្លែ​ប៉ោ​ម ម្សៅ​សូ​ដា ទឹកឃ្មុំ​និង​ទឹក​ក្រូចឆ្មារ​

​វិធី​ធ្វើ ៖ យក​ទឹក​កន្លះ​កែវ បន្ថែម​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លាបព្រា​បាយ និង​ស​ម្សៅ​សូ​ដា បញ្ចូល​គ្នា​ច្របល់​ឲ្យ​សព្វ ហើយ​បន្ថែម​ទឹកឃ្មុំ​និង​ទឹក​ក្រូចឆ្មារ​បន្តិច រួច​ច្រប​ល់វា​ឲ្យ​សព្វ​ម្តងទៀត​។ បន្ទាប់ពី​ទទួលបាន​ល្បាយ​នេះហើយ យក​វា​មក​លាប​លើ​ផ្ទៃមុខ ទុកចោល​រយៈពេល​ពី​២​ទៅ​៣​នាទី លាងជម្រះ​ជាមួយ​ទឹ​កក្តៅ មុន​លាងមុខ​ម្តងទៀត​ជាមួយ​ទឹក​ត្រជាក់​៕

ព័ត៌មានផ្សេងទៀត