សញ្ញាព្រមានពីការកង្វះជាតិទឹក​ក្នុង​ខ្លួន !

ដោយ៖ អ៊ុន សុខឡា 13-11-2017 7:34 pm 526

​មនុស្ស​ម្នាក់ៗ​មិនអាច​រស់នៅ​បាន​ដោយ​គ្មាន​ទឹក ច្រើនជាង​ពីរ​ឬ​បី​ថ្ងៃ​បាន​នោះទេ​។ រាល់​កោសិកា​សរីរាង្គ និង​ជាលិកា​នៅក្នុង​ខ្លួន​អាស្រ័យ​លើទឹក​។ ដូច្នេះ ទឹក​មាន​សារសំខាន់​ណាស់ ប៉ុន្តែ​មនុស្ស​មួយចំនួន បាន​មើលរំលង​ការ​ញ៉ាំ​ទឹក​ប្រចាំថ្ងៃ នាំឲ្យ​រាងកាយ​កង្វះជាតិ​ទឹក ដែល​ធ្វើឲ្យមាន​បញ្ហា​សុខភាព​ផ្សេងៗ​។ ខាងក្រោម​នេះ ជា​សញ្ញា​បង្ហាញថា ក្នុង​រាងកាយ​របស់​អ្នក​កំពុង​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​!

- ចង្វាក់បេះដូង​ដើរ​ញាប់​

-​ស្បែក​ស្ងួត ប្រេះ​ស្រកា និង​បបូរមាត់​ស្ងួត​

-​ឈឺសន្លាក់​និង​សាច់ដុំ​

-​អស់កម្លាំង​និង​ធុញ​ទ្រាន់​

-​ការ​បត់ជើងតូច​ថយ​ចុះ និង​ទឹកនោម​ប្រែ​ពណ៌​ខុសពី​ធម្មតា​

-​មាន​ចំណង់​អាហារ​ខ្លាំង​ខុស​ប្រក្រតី​

-​ទល់​លាមក និង​មាន​បញ្ហា​ក្នុង​ការរំលាយ​អាហារ​

-​ខ្យល់​ដង្ហើម​មិនល្អ និង​មាត់​ស្ងួត

-​ខួរក្បាល​ច្របូកច្របល់​ឬ​ការ​ផ្តោតអារម្មណ៍​ធ្វើ​អ្វីមួយ​មិន​បានល្អ​

-​ឈឺក្បាល​៕

ព័ត៌មានផ្សេងទៀត