វិធី​បង្កើន​​ប្រព័ន្ធ​ភាពស៊ាំ​​ក្នុង​រាងកាយ​

ដោយ៖ អ៊ុន សុខឡា 12-11-2017 5:28 pm 298

​ប្រព័ន្ធ​ភាពស៊ាំ គឺជា​ក្បាលម៉ាស៊ីន​ការពារ​រាងកាយ​អ្នក​ឲ្យ​ចៀស​ឆ្ងាយ​ពី​ជំងឺ និង​ការឆ្លង​មេរោគ​ផ្សេងៗ​។ កង្វះ​អាហារ​រូបត្ថ​ម្ភ កង្វះ​ការធ្វើ​លំ​ហាត់ប្រាណ ព្រមទាំង​ការកើត​ជំងឺស្ត្រេស​ខ្លាំងពេក អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់ មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​អាច​បណ្តាលឲ្យ​អ្នកងាយ​ឆ្លង​មេរោគ និង​ឈឺ​ផងដែរ​។ ខាងក្រោម​នេះ ជា​មធ្យោបាយ​ដើម្បី​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​នៅក្នុង​រាងកាយ !

​កាត់បន្ថយ​ស្ត្រេ​ស ៖ វិធី​កាត់បន្ថយ​ភាព​តានតឹង អាច​មានដូចជា ការចំណាយ​ពេល​សម្រាក​និង​បន្ធូរ​អារម្មណ៍ ដក​ដង្ហើមវែងៗ​ក្នុង​អាង​ងូតទឹក ការធ្វើ​សម្មាធិ និង​មើល​ភាពយន្ត​ជាដើម​។​

​ញ៉ាំ​អាហារ​ត្រឹមត្រូវ​និង​ទៀងទាត់ ៖ ចូរ​ស្វែងរក​អាហារ​ដែលមាន​សារធាតុ​ប្រឆាំង នឹង​អុកស៊ីតកម្ម វីតាមីន A, C, E និង​អាហារ​ផ្សេងទៀត ដែល​ផ្ទុក​ជាតិ​ស័ង្កសី និង​ជាតិ​ដែក ដើម្បី​រក្សា​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ឲ្យនៅ​ខ្ពស់បំផុត​។​

​ធ្វើ​លំ​ហាត់ប្រាណ ៖ មិន​ថា​ការថែរក្សា​សម្រស់ ឬ​សុខភាព​នោះទេ អ្នកជំនាញ​តែង​ណែនាំ​ឲ្យធ្វើ​លំ​ហាត់ប្រាណ​ឲ្យបាន​ទៀតទាត់​ជានិច្ច​។​

​គេង​ឲ្យបាន​គ្រប់គ្រាន់ ​៖ ការ​គេង​មិន​គ្រប់គ្រាន់ ងាយ​ប្រឈម​នឹង​ការ​ធ្លាក់ខ្លួន​ឈឺ​។ អ្នក​គួរគេង​ឲ្យបាន​៧​ម៉ោង​ក្នុង​មួយ​យប់​។

​ក្រេប​រសជាតិ​ស្រា​បន្តិចបន្តួច ៖ ញ៉ាំ​ស្រាក្រហម​មួយ​កែវ ជាធម្មតា​ផ្តល់​ផល​ល្អ​សម្រាប់​សុខភាព ។

​ថែរក្សា​ពោះវៀន​របស់​អ្នក​ ៖ សុខភាព​ក្រពះ ពោះវៀន គឺជា​កត្តា​សំខាន់បំផុត​សម្រាប់​សុខុមាលភាព របស់​អ្នក​ជាង​អ្វីដែល​អ្នកដឹង​៕

ព័ត៌មានផ្សេងទៀត